• 2020-08-03 23:32:32
  • ព័ត៌មាន

តំបន់​មជ្ឈិម​បូព៌ា​ចាប់​​ផ្ដើម​ក្ដៅ​ខ្លាំង​មិន​ធ្លាប់​មាន​ កំឡុង​វិបត្តិ​កូរ៉ូណា​វីរុស​

  • 2020-08-03 23:32:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​​មួយ​ចំនួន​នៅ​មជ្ឈិម​បូព៌ា​មាន​សីតុណ្ហភាព​ឡើង​ដល់ ៥១​អង្សា​សេ​ក្នុង​សប្ដាហ៍​នេះ​ដែល​ជា​សីតុណ្ហភាព​ក្ដៅ​បំផុត​មួយ​មិន​ធ្លាប់​មាន​​ក្នុង​​កំណត់ត្រា​​ហើយ​​ ចំ​ពេល​ប្រទេស​ជា​ច្រើន​នៅ​ទីនោះ​កំពុង​​​មាន​រាលដាល​នៃ​ជំងឺ​ឆ្លង​កូវីដ​១៩​។

សីតុណ្ហភាព​នៅ​ប្រទេស​គុយវ៉ែត​មិន​ថា​​ទាប​ ​ឬ​ខ្ពស់​សុទ្ធ​តែ​បាន​ឈាន​ដល់​កម្រិត ៥១ អង្សា​សេ​កាល​ពី​ថ្ងៃសុក្រ​សប្ដាហ៍​មុន។ អាកាសធាតុ​នៅ​តំបន់​មជ្ឈិម​បូព៌ា​ចាប់​ផ្ដើម​កើន​កម្ដៅ​ពី​ខែ​ឧសភា​និង​ក្តៅ​បំផុត​នៅ​លើ​ពិភពលោក​ដោយ​យោង​តាម​ការ​កត់ត្រា។

នៅ​ទូទាំង​ពិភពលោក​ខែ​ឧសភា​​​មាន​សីតុណ្ហភាព​ ០,៦៣ អង្សា​សេ​ក្ដៅ​ជាង​ខែ​ឧសភា​ជា​មធ្យម​រវាង​ឆ្នាំ ១៩៨១ និង​២០១០ ដែល​ធ្វើ​ឱ្យ​ខែ​ឧសភា​ឆ្នាំ​នេះ​មាន​កម្ដៅ​ថ្ងៃ​ក្ដៅ​​បំផុត​មិន​ធ្លាប់​ជួបប្រទះ​​​៕​

ប្រភព៖ CNN ប្រែសម្រួល៖ សៀនហួរ

មតិយោបល់