• 2020-08-05 07:49:58
  • ព័ត៌មាន

អាមេរិក​ប្រកាស​ដំណើរ​ទស្សនកិច្ច​ទៅ​តៃវ៉ាន់​ ធ្វើ​ឲ្យ​ចិន​ក្ដៅ​ស្លឹក​ត្រចៀក​​

  • 2020-08-05 07:49:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហរដ្ឋអាមេរិក​បាន​ប្រកាស​ពី​ផែន​ការ​ធ្វើ​ទស្សនកិច្ច​​នា​ពេល​ខាង​មុខ​ទៅ​កាន់​កោះ​តៃវ៉ាន់​ ​ជា​សញ្ញា​មួយ​បង្ហាញ​ពី​ការ​ផ្គើន​ទៅ​ភាគី​ចិន​ដី​គោក​ដែល​​តែង​ហៅ​កោះ​នោះ​ថា​ជា​ផ្នែក​មួយ​នៃ​ដែន​អធិបតេយ្យភាព​របស់​ខ្លួន។​​​

កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​ចិន​បាន​ចោទ​អាមេរិក​ថា​បាន​បំពាន​ដែន​អាកាស​របស់​ខ្លួន​ម្ដង​រួច​មក​ហើយ​ ក្រោយ​ក្រុង​វ៉ាស៊ីនតោន​បាន​ឲ្យ​យន្តហោះ​យោធា​ហោះ​កាត់​​ដែន​អាកាស​កោះ​តៃវ៉ាន់​ ប៉ុន្តែ​ភាគី​អាមេរិក​បាន​ច្រាន​ចោល​ការ​ថ្កោល​ទោស​ដោយ​អះអាង​ថា​ខ្លួន​​សុំ​អនុញ្ញាត​ពី​តៃវ៉ាន់​រួច​ហើយ។​

លើក​នេះ​អាមេរិក​គ្រោង​បញ្ជូន​រដ្ឋមន្ត្រី​សុខាភិបាល​ និង​ក្រុម​ការងារ​ទៅ​ទស្សនកិច្ច​ផ្លូវការ​នៅ​តៃវ៉ាន់​ ដែល​​នឹង​ក្លាយ​ជា​ដំណើរ​ទស្សនកិច្ច​របស់​គណៈរដ្ឋមន្ត្រី​អាមេរិក​លើក​ដំបូង​ក្នុង​រយៈ​ពេល​៤១​ឆ្នាំ​ទៅ​កាន់​កោះ​មួយ​នេះ ហើយ​វា​គឺ​​ជា​សម្ពាធ​ថ្មី​មួយ​ទៀត​ធ្វើឲ្យ​ចំណង​ការ​ទូត​រវាង​ចិន​ និង​អាមេរិក​កាន់​តែ​ធ្លាក់​ចុះ៕ ​

ប្រភព៖ Chinadaily ប្រែសម្រួល៖ សៀនហួរ

មតិយោបល់