• 2020-08-06 06:59:22
  • ព័ត៌មាន

មិនដឹងរន្ធត់យ៉ាងណា? ម្ដាយត្រៀមកើតកូន ស្របពេលផ្ទុះដ៏មហាសាលនៅក្រុងបេរូត

  • 2020-08-06 06:59:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ផ្ទុះ​ដ៏​មហន្តរាយ​មួយ​នៅ​កំពង់ផែ ទីក្រុង​បេរូត ប្រទេស​លីបង់​បាន​បំផ្លិចបំផ្លាញ​ពាសពេញ​សង្កាត់​ទាំង​មូល​ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាងតិច ១៣៥​នាក់ រាប់​ពាន់​នាក់​ផ្សេង​ទៀត​កំពុង​រង​របួស​។​

ក្នុង​ចំណោម​អ្នក​ស្លាប់​, អ្នក​របួស និង​អ្នក​ត្រូវ​ជន្លៀស​ចេញ​ពី​លំនៅ​ដ្ឋាន​ មាន​ប្ដី​ប្រពន្ធ​មួយ​គូ​ជួប​នៅ​រឿង​រ៉ាវ​តក់ស្លុត​សឹង​តែ​បាត់​បង់​ជីវិត​ ដោយ​សារ​សោកនាដកម្ម​នេះ។​ Edmond ជា​ប្ដី​បាន​រៀបរាប់​​ក្នុង​វីដេអូ​មួយ​ពី​ រឿង​តក់​ស្លុត​ដែល​ខ្លួន​ជួប​ប្រទះ​អំឡុងពេល​ប្រពន្ធ​របស់​ខ្លួន​រៀប​សម្រាល​កូន​។​

Edmond បាន​ឲ្យ​ដឹង​ថា​ប្រពន្ធ​របស់​គេ​ឈ្មោះ​ Emmanuelle រៀប​នឹង​ឆ្លង​ទន្លេ​ ហើយ​ខ្លួន​កំពុង​ថត​វីដេអូ​ពី​ខាង​ក្រៅ​បន្ទប់​ស្រាប់​តែ​សំឡេង​ផ្ទុះ​ដ៏​ខ្លាំង​មហិមា​មួយ​បាន​កើត​ឡើង​ធ្វើ​ឲ្យ​គ្រែ​សម្រាល​ និង​សម្ភារៈ​ផ្សេង​ទៀត​បាន​ប៉ើង​រក​មើល​អ្វី​មិន​ឃើញ​ ខណៈ​កញ្ចក់​បាន​ផ្ទុះ​បែក​ខ្ទេច​។​

ខ្លួន​ក៏​រក​ចូល​ក្នុង​បន្ទប់​យ៉ាង​ភ័យ​តក់​ស្លុត​ ដើម្បី​ជួយ​ប្រពន្ធ​ និង​គ្រូពេទ្យ​ ហើយ​ដំបូង​គិត​ថា​ជា​ហេតុការណ៍​ភេរវកម្ម​ មិន​ដឹង​ថា​ជា​ការ​ផ្ទុះ​សារធាតុ​គីមី​អ្វី​ទេ។​ ស្ថានការណ៍​ពេល​នោះ​ បាន​ធ្វើ​ឲ្យ​មនុស្ស​ក្នុង​មន្ទីរពេទ្យ​ភ័យ​ឆោឡោ​រក​គិត​អ្វី​មិន​ចេញ​ យ៉ាង​ណា​គ្រូ​ពេទ្យ​នៅ​តែ​ជម្នះ​ឧបសគ្គ​ដើម្បី​ជួយ​ Edmond សម្រាល​កូន​ប្រុស​យ៉ាង​ជោគជ័យ។​

Emmanuelle បាន​ឲ្យ​ដឹង​ថា​ប្រពន្ធ​ និង​កូន​របស់​ខ្លួន​ពេល​នេះ​ផុត​ពី​គ្រោះ​ថ្នាក់​ហើយ​ បើ​ទោះ​ជា​ប្រពន្ធ​រង​របួស​បន្តិចបន្តួច​ដោយ​សារ​អំបែង​កញ្ចក់​ក៏​ដោយ។​ យ៉ាង​ណា​ហេតុ​ការណ៍​ផ្ទុះ​នោះ​នៅ​តែ​តាម​លង​រូប​គេ​ ក៏​ដូចជា​ពលរដ្ឋ​គ្រប់​គ្នា​នៅ​ទីក្រុង​បេរូត មិន​ទាន់​បាត់​នៅ​ឡើយ៕

ប្រភព៖ BBC អត្ថបទ៖ សៀនហួរ

មតិយោបល់