- 2020-08-07 07:43:34
- ព័ត៌មាន
អូស្រ្តាលី ផ្ទុះជំងឺកូវីដ១៩ ឡើងវិញ នៅប៉ុន្មានថ្ងៃនេះ
- 2020-08-07 07:43:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អូស្រ្តាលី ផ្ទុះជំងឺកូវីដ១៩ ឡើងវិញ នៅប៉ុន្មានថ្ងៃនេះ
ចន្លោះមិនឃើញ
នៅក្នុងរយៈពេល ២-៣ខែដំបូង អូស្រ្តាលីបានបង្ហាញពីភាពជោគជ័យលើការគ្រប់ជំងឺរាតត្បាតកូវីដ១៩ ប៉ុន្ដែចាប់ពីខែមិថុនាមក នៅទីក្រុងម៉ែលប៊ឺន ហាក់ដូចជាមានការផ្ទុះឡើងសាជាថ្មី។
ទន្ទឹមនឹងនេះ ជំងឺរាតត្បាតកូវីដ១៩ បានកើតមានស្ទើរជាងរៀងរាល់ថ្ងៃនៅក្នុងរដ្ឋវិកតូរៀ។ កាលពីថ្ងៃព្រហស្បតិ៍ និងសុក្រនេះ មានការកើនឡើងខ្លាំង នៃជំងឺកូវីដ១៩ ដែលរកឃើញពី ៧២៣ករណី និង ៦២៧ករណី។
ការផ្ទុះឡើង នៃជំងឺកូវីដ១៩ នៅក្នុងប្រទេសអូស្រាលីនេះ វាត្រូវបានគេសង្ស័យថា បានចាប់ផ្តើមជាមួយនឹងការបរាជ័យនៅក្នុងការគ្រប់គ្រង អ្នកធ្វើចត្តាឡីស័កនៅក្នុងសណ្ឋាគារ របស់អ្នកដំណើរ ដែលធ្វើដំណើរមកពីបរទេស។
ប្រទេសអូស្រ្តាលី មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៩,៨៦២នាក់ ក្នុងនោះព្យាបាលជាសះស្បើយសរុបចំនួន ១១,១១២នាក់ និងមានអ្នកស្លាប់សរុបចំនួន ២៥៥នាក់ គិតត្រឹមរសៀលថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២០៕