• 2020-08-08 02:37:49
  • ព័ត៌មាន

រកឃើញវិជ្ជមានកូវីដ១៩ ចំនួន៣នាក់បន្ថែមទៀត នៅកម្ពុជា

  • 2020-08-08 02:37:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសុខាភិបាលបានប្រកាសនៅព្រឹកថ្ងៃទី០៨ ខែសីហា បានឲ្យដឹងថា កម្ពុជាបានរកឃើញវិជ្ជមានកូវីដ១៩ ចំនួន៣នាក់បន្ថែមទៀត ហើយនឹងការព្យាបាលជាសះស្បើយ ១នាក់។

ករណីវិជ្ជមានជំងឺកូវីដ១៩ ចំនួន៣នាក់ គឺជាបុរសជនជាតិខ្មែរ ដូចខាងក្រោម៖

  • អាយុ ២៤ឆ្នាំ មានអាសយដ្ឋាននៅភូមិកងមាស ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម

  • អាយុ ២៦ឆ្នាំ មានអាសយដ្ឋាននៅភូមិព្រៃកក់ ឃុំឈូកសរ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

  • អាយុ ២៧ឆ្នាំ មានអាសយដ្ឋាននៅភូមិកាញចុង ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

បុរសទាំង៣ខាងលើនេះ បានធ្វើដំណើរពីប្រទេសប៉ាគីស្ថាន ដោយឆ្លងកាត់ប្រទេសម៉ាឡេស៊ី មកប្រទេសកម្ពុជា ដោយការថ្វើធ្វើតេស្តលើកទី២ នៃថ្ងៃទី៧ នៃការធ្វើចត្តាឡីស័ករបស់គាត់ស្ថិតនៅក្នុងមណ្ឌលចត្តាឡីស័កវិទ្យាល័យបុរី ១០០ខ្នង រាជធនីភ្នំពេញ ទទួលបានលទ្ធផល វិជ្ជមានវីរុសកូវីដ១៩. ត្រូវបានបញ្ជូនឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

រូបភាពតំណាង

ចំណែក អ្នកជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន១នាក់ គឺជាបុរសជនជាតិខ្មែរ អាយុ ២៩ឆ្នាំ មានអាស័យដ្ឋាននៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ីមកកម្ពុជា បានព្យាបាលជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ៕

សូមអានសេចក្ដីប្រកាសព័ត៌មានលម្អិតខាងក្រោមនេះ៖

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់