• 2020-08-11 04:47:06
  • ព័ត៌មាន

កម្ពុជា​មាន​ករណី​លាប់​កូវីដ​១៩​ចំនួន​១ករណី​នៅ​ខេត្ត​ត្បូង​ឃ្មុំ​

  • 2020-08-11 04:47:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា​មាន​ករណី​លាប់​កូវីដ​១៩​ម្នាក់​ នៅ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​ បើ​តាម​ការ​រាយការណ៍​ជូន​ពី​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ប្រាប់​ឲ្យ​ដឹង​។​

លោកស្រី ​ឱ វ៉ាន់ឌីន ​អ្នក​នាំពាក្យ​ និង​ជា​រដ្ឋលេខាធិការក្រសួង​សុខាភិបាល​បាន​មាន​ប្រសាសន៍​ថា​​ពិត​ជា​មាន​ករណី​លាប់​កូវីដ​១៩​ពិត​ប្រាកដ​មែន។​ យ៉ាង​ណា​វា​មិន​មែន​ជា​ករណី​លាប់​ដំបូង​នោះ​ទេ​នៅ​កម្ពុជា​ និង​នៅ​លើ​ពិភពលោក​ដោយ​សារ​ប្រទេស​ជា​ច្រើន​សុទ្ធ​តែ​ជួប​បញ្ហា​លាប់​នេះ​ដូចគ្នា។​

ក្រសួង​សុខាភិបាល​មិន​បានចេញ​របាយការណ៍​ពី​ករណី​លាប់​នេះ​ទេ​ដោយ​សារ​កន្លង​មក​ មាន​សារព័ត៌មាន​មួយ​ចំនួន​បាន​រាប់​ករណី​លាប់​ចូល​ទៅ​ក្នុង​ករណី​ឆ្លង​ថ្មី​ ធ្វើ​ឲ្យ​ចំនួន​តួលេខ​ត្រួត​ជាន់​គ្នា​ហើយ​មាន​ការ​ភាន់​​ច្រឡំ​ពី​សាធាណរជន​។ គិតមកត្រឹមថ្ងៃទី១១សីហានេះ កម្ពុជា មានករណីឆ្លងកូវីដ១៩ សរុប ២៦៦នាក់ ក្នុងនោះជាសះស្បើយ ២២០នាក់៕

អត្ថបទ៖ សៀនហួរ

មតិយោបល់