• 2020-08-11 08:23:53
  • ព័ត៌មាន

ក្រៅពីប្រាសាទ! ៤ កន្លែងនេះ កំពុងពេញនិយម និងទាក់ទាញ នៅសៀមរាប

  • 2020-08-11 08:23:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅពីប្រាសាទ សៀមរាបនៅមានកន្លែងទេសចរជាច្រើនទៀតកំពុងរង់ចាំស្វាគមន៍ភ្ញៀវទេសចរជាច្រើននាក់ឲ្យមកចូលទស្សនានិងផ្តិតរូបស្អាតៗជាមួយខ្លួន។

សូមណែនាំ 4 កន្លែងថ្មីៗនៅសៀមរាប យើងគួរតែទៅលេង ៖

សាលពន្លឺអង្គរ

ជាប្រភេទសាលបង្ហាញអំពីទស្សនីយភាពសម័យអង្គរដែលមានគួបផ្សំជាមួយនឹងការលេងភ្លើងពណ៌យ៉ាងល្អប្រណីត។ សាលពន្លឺអង្គរចាប់បើកពីម៉ោង 2 រសៀល រហូតដល់ 9យប់។

ទីតាំងស្ថិតនៅក្នុងបរិវេណជាមួយកន្រ្តកយក្ស Angkor Eye មានចម្ងាយប្រមាណ 4គមពីរង្វង់មូលព្រះអង្គចេក ព្រះអង្គចម។

ហាងកាហ្វេឆ្កែ

The secret dog café: Hi Dog Lover! កុំច្រលំថាជាហាងកាហ្វេសម្រាប់ឆ្កែណា តែជាកន្លែងសម្រាប់អ្នកស្រលាញ់ឆ្កែប្រាថ្នា។

ផ្ទះស្នាក់បៃតង

ជារមណីយដ្ឋានធម្មជាតិ មានកញ្ចុះជួលតម្លៃ25000៛ ដែលបងប្អូនអាចយកម្ហូបនិងភេសជ្ជៈ មកកម្សាន្តសប្បាយ ឬ បើបងប្អូនចង់ពិសារម្ហូបកុម៉្មង់ក្នុងរមណីយដ្ឋាន ផ្ទះស្នាក់បៃតងយើងខ្ញុំក៏មានបម្រើជូនគ្រប់ម្ហូប គ្រប់ភេសជ្ជៈ ដែលលោកអ្នកចូលចិត្ត ហើយមិនគិតថ្លៃកញ្ចុះចាប់ពីពិសារអាហារអស់ចាប់ពី30$ឡើងទៅ។

ទីតាំង: នៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប មានចម្ងាយពីក្រុងសៀមរាប 33km ចូលតាមផ្លូវវត្តត្បែង និងនៅជាប់វត្តស្រះដូនរីក។

កន្រ្កកវិលអង្គរអាយ (Angkor eye)

មិនបាច់ប្រាប់ក៏អ្នកទាំងអស់គ្នាប្រហែលជាស្គាល់ដែរ ព្រោះកន្លែងហ្នឹងមួយរយៈនេះល្បីខ្លាំងណាស់។ តែវាក៏ជាកន្លែងដែរទើបតែបើកថ្មីថ្មោងដែរទេ ហើយក៏ជាកន្លែងដ៏ពេញនិយមមួយដែរ។

ប្រភព និងរូបភាព ៖ Tripin app

មតិយោបល់