• 2020-08-12 02:32:20
  • ព័ត៌មាន

កម្ពុជារកឃើញ២ករណី ជាករណីនាំចូល

  • 2020-08-12 02:32:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសុខាភិបាល បាន​ប្រកាស​នៅព្រឹកថ្ងៃទី១២ ខែសីហានេះថា កម្ពុជាមានអ្នកឆ្លងថ្មីចំនួន២នាក់ គឺជាជនជាតិចិន និងជនជាតិអាមេរិកកាំង។

  • បុរសជនជាតិចិនអាយុ២២ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសហ្វីលីពីន តាមជើងហោះហើរ មកដល់កម្ពុជា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ត្រូវបានធ្វើតេស្តលើកទី២ ដោយទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

  • ស្រ្តីជនជាតិអាមេរិកកាំងអាយុ ២៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្ដជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ដែលការធ្វើតេស្តពេលមកដល់របស់គាត់ ទទួលបានលទ្ធផល វិជ្ជមានកូវីដ១៩ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត។

ប្រទេសកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២៦៨នាក់ ក្នុងនោះព្យាបាលជាសះស្បើយសរុប ចំនួន ២២០នាក់ និងអ្នកជំងឺសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ និងឯកជនសរុបចំនួន ៤៨នាក់ គិតត្រឹមថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០៕

សូមអានបន្ថែមខាងក្រោម៖

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់