- 2020-08-13 06:36:53
- ព័ត៌មាន
ស្ទើរមិនគួរឲ្យជឿ! ផូស៊ីលត្រី កប់ក្នុងដី ប្រែក្លាយជាថ្ម
- 2020-08-13 06:36:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ទើរមិនគួរឲ្យជឿ! ផូស៊ីលត្រី កប់ក្នុងដី ប្រែក្លាយជាថ្ម
ចន្លោះមិនឃើញ
ផូស៊ីលត្រី ជាសំណាកត្រីដែលបានកប់ក្នុងដីហើយប្រែក្លាយទៅជាថ្ម។ ផូស៊ីលត្រីនេះត្រូវបានរកឃើញដោយលោក លឹម វណ្ណច័ន្ទ ក្រុមការងារសិក្សាផូស៊ីល នៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាននៅឆ្នាំ២០១៩ នៅភ្នំស្វាយ ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្នភ្នំស្វាយបានក្លាយជាតំបន់បេតិកភណ្ឌធម្មជាតិភ្នំស្វាយ។
ប្រភពពីផេក ក្រសួងបរិស្ថានបានផុសនៅលើបណ្ដាញសង្គមមុនេះបានឲ្យដឹងថា សំណាកត្រីនេះសល់ផ្នែកខាងក្បាល មានភ្នែក និងព្រុយ នៅពាក់កណ្តាលខ្លួនបែកមួយកំណាត់ផ្នែកកន្ទុយ ដែលយើងអាចមើលឃើញស្នាមពណ៌ក្រហម មានទំហ៊ំប្រមាណ៣ស.ម និងបណ្តោយ៨ស.ម និងមានសំណាកផូស៊ីលផ្សេងៗជាច្រើនទៀត ដែលកប់នៅក្នុងថ្មកំបោរមួយដុំ។ យើងមិនទាន់ដឹងថាតើត្រីនេះជាប្រភេទត្រីអ្វីនោះទេ?
ប្រភពដដែលបានសរសេរទៀតថា ត្រីដែលត្រូវបានកប់ចូលទៅក្នុងដីល្បាប់ដែលមានជាតិកំបោរ ហើយក្រោយមកបានកកជាថ្មកំបោរ។ ភ្នំស្វាយជាប្រភេទភ្នំថ្មកំបោរ ដែលមានអតីកាលស្ថិតជាសមុទ្រ ដែលកើតឡើងដោយកំណកនៃសាធាតុកំបោរ តាមរយៈផែនទី Geological map of Cambodia ភ្នំទាំងនេះត្រូវបានកំណត់ក្នុងសម័យកាល Permian(២២៥-២៨០លានឆ្នាំ) ក្នុងស័កទី១ ដែលហៅថា Paleozoic នេះអាចជាសំណាកផូស៊ីលត្រីតំបូងនៅប្រទេសកម្ពុជាដែលបានផ្សព្វផ្សាយ៕