• 2020-08-18 06:01:00
  • ព័ត៌មាន

មិនបាច់រង់ចាំទៀតទេ! ឥលូវម៉ាកល្បី Versace ប្រកាសចេញទឹកអប់បុរសក្លិនថ្មីអមដោយ អត្ថន័យចាក់ដោតបំផុត

  • 2020-08-18 06:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Versace ដែលជា ប្រេនអន្តរជាតិដ៏ធំ និងល្បីឈ្មោះមួយទូទាំងពិភពលោក បានប្រកាសចេញ ទឹកអប់បុរសប្រភេទថ្មីមួយឈ្មោះថា « Versace Eros Flame » ដែលត្រូវបានបង្កើតឡើងយ៉ាងពិសេស បំផុតសម្រាប់បុរស ដែលឆ្លុះបញ្ចាំងពី ភាពរឹងមាំ ម៉ឺងមាត់ ជឿជាក់ និងមានទំនុកចិត្ត លើខ្លួនឯង។ ក្លិនទឹកអប់ថ្មីសម្រាប់បុរស ខាងលើនេះ គឺជាក្លិនដិតតែស្រាល ដែលបង្កប់នូវអត្ថន័យ « ភាពថ្លៃថ្នូរ នៃសេចក្ដីស្រឡាញ់» ដែល មានឥទ្ធិពលលើរបៀប នៃការរស់នៅ និងការគិតនាពេលបច្ចុប្បន្ន របស់មនុស្សជំនាន់ថ្មី។

លោកស្រី Donatella Versace ដែលជា នាយិកាផ្នែកច្នៃប្រឌិតរបស់ក្រុមហ៊ុន Versace បានលើកឡើង ថា៖ « ខ្ញុំជឿជាក់លើ ស្នេហាពិត និងយល់ពីចំណង់របស់មនុស្សសម័យថ្មី ដូចនេះ ខ្ញុំបានព្យាយាម បញ្ចូលធាតុផ្សំសំខាន់ ពីរនេះចូលគ្នា ជាមួយការច្នៃប្រឌិតថ្មី ដើម្បីបង្កើតបានជាទឹកអប់មួយប្រភេទ នេះឡើង។ ពាក្យ Versace Eros Flame តាមភាសា ក្រិច ប្រែថា “អធិទេព នៃសេចក្ដីស្រលាញ់” »។

តោះ! ឥលូវយើង មកវិភាគអំពីអត្ថន័យ នៃរូបរាងរបស់ « Versace Eros Flame » វិញម្តង ដបទឹកអប់នេះ មានពណ៌ក្រហមដិត ប្រៀបដូចជា ផ្កាភ្លើង ដែលជា និមិត្តរូបតំណាង ឲ្យភាពជា បុរស រឹងមាំ ហើយម៉ឺងមាត់ ។ រីឯ រូបភាព ជាប់នឹងដប របស់ទឹកអប់នេះ គឺជា Medusa ដែលជា និមិត្ត រូបរបស់ Versace ជាពិសេស អតិថិជន របស់ Versace ប្រាកដជា ស្គាល់ហើយក៏ធ្លាប់ ដឹងពីរឿង ព្រេង របស់ Medusa ដែរ។

បើមើលពីផ្នែក ខាងលើវិញ រូបរបស់ Medusa ក៏ជាប់នៅ លើគម្របផងដែរ ដែលមាន ពណ៌មាសធ្វើ ឲ្យរូបរាងនៃទឹកអប់នេះ រឹតតែប្រណិតអស្ចារ្យ ។

ទឹកអប់នេះ មានក្លិន ក្រអូបស្រស់ ដូចជា ក្រូចឆ្មា ប្រហើរ ជាមួយម្រេចខ្មៅ ម៉ាដាហ្គាស្កា និង ផ្កា កុលាបព្រៃ ដែលធ្វើឲ្យក្លិនទឹកអប់នេះ កាន់តែទាក់ទាញ។

ចង់ដឹងថា ក្លិនរបស់ Versace Eros Flame ពិសេសប្លែកប៉ុណ្ណាអាចអញ្ជើញទៅដល់ហាងសាកដោយ ផ្ទាល់ ក៏បាន ហាង Versace មានទីតាំង នៅអ៊ីអនម៉ល សែនសុខ ជាន់ ទី ២ ៕

សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់គេហទំព័រហ្វេសបុកផេក៖ Loving Perfume Cambodia

មតិយោបល់