• 2020-08-20 04:46:28
  • សេដ្ឋកិច្ច

ច្បាស់ការ! ទឹកដោះគោសុទ្ធគិរីសួគ៌ ចាប់ផ្ដើមលក់លើទីផ្សារ សប្ដាហ៍ក្រោយនេះហើយ!

  • 2020-08-20 04:46:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទឹកដោះគោសុទ្ធ ១០០% ចេញពីកសិដ្ឋានគិរីសួគ៌ នឹង​ដាក់លក់​នា​សប្ដាហ៍​ក្រោយនេះ ដោយចាប់ផ្ដើមដំបូង​ពីផ្សារទំនើប ៥ទីតាំង ចាប់ពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។ នៅក្នុងឱកាស​ចេញលក់ដំបូងនេះ ក្រុមហ៊ុន​បាន​បង្កើត​កម្មវិធី​ប្រូម៉ូសិន​ពិសេស រយៈពេល ៣ថ្ងៃជាប់គ្នា គឺថ្ងៃទី២៨, ២៩ និង ៣០ សីហា នៅផ្សារទំនើប ៥ទីតាំង នៅ​ផ្សារទំនើបអ៊ីអន ១, ផ្សារទំនើបអ៊ីអន សែនសុខ, ផ្សារទំនើបបាយ័ន ៧មករា, ផ្សារទំនើបបាយ័ន​ទួលគោក និង​ផ្សារទំនើបបាយ័ន​ជ្រោយចង្វារ។

កម្មវិធីប្រូម៉ូសិន​ទាំង ៣ថ្ងៃ គឺចាប់ពីម៉ោង ១រសៀល ដល់ ៨យប់។ រាល់ការ​ទិញ​ទឹកដោះគោសុទ្ធគិរីសួគ៌ ១ដប ចំណុះ ២លីត្រ នឹងទទួលបានទឹកដោះគោ​សុទ្ធ​គិរីសួគ៌ ១ដបចំណុះ ៨៥០មីលីលីត្រ ដោយឥតគិតថ្លៃ។ ចំណែក ការទិញ​ទឹកដោះគោសុទ្ធគិរីសួគ៌ ១ដប ចំណុះ ៨៥០មីលីលីត្រ នឹងទទួលបានទឹកដោះគោជូរ (yogurt) គិរីសួគ៌ ចំនួន១ ដោយឥតគិតថ្លៃ។

ទឹកដោះគោគីរីសួគ៌

មកទល់ពេលនេះ មិនទាន់មានការបញ្ចេញឲ្យដឹងពីតម្លៃ​លក់នោះទេ ប៉ុន្តែ​តាមការបញ្ជាក់នាពេលកន្លងមករបស់​លោក ជី សិលា ដៃគូសហស្ថាបនិក ក្រុមហ៊ុន Khmer Fresh Milk បានឲ្យដឹងថា ក្រុមហ៊ុនព្យាយាម​ធ្វើយ៉ាងណា ដាក់លក់ក្នុងតម្លៃ​សមរម្យ​លើ​ទីផ្សារ។ ការដាក់លក់​ក្នុង​​តម្លៃ​ទាប​ជាងផលិតផល​ផ្សេងៗ​ទៀតបែបនេះ គឺដោយសារ​ក្រុមហ៊ុនមានចក្ខុវិស័យ ចង់​ឲ្យ​ពលរដ្ឋ​គ្រប់ៗ​រូប​មាន​លទ្ធភាព​ទិញ​ទឹកដោះសុទ្ធគិរីសួគ៌​មក​ហូប ដូចពួកគាត់មានលទ្ធភាព​ទិញ​ទឹក​សុទ្ធមកហូបអ៊ីចឹងដែរ។

លោក ជី សិលា ថ្លែងថា៖ «កសិដ្ឋានគិរីសួគ៌ ផ្ដួចផ្ដើម​ឡើង​ដោយ​គំនិតរបស់កូនខ្មែរ​ ដែលយើងខិតខំ​ធ្វើ​យ៉ាង​ណា​ឲ្យ​ទឹកដោះ​នេះសុទ្ធ មានគុណភាព​ខ្ពស់​ ដែលផ្ដល់ទំនុកចិត្ត​ដល់ប្រជាជនខ្មែរ ហើយ​ក៏​សង្ឃឹមថា ប្រជាជន​ខ្មែរ​គាំទ្រ​ផលិតផល​ទឹកដោះគោគិរីសួគ៌ ខណៈ​យើង​ខិតខំ​ធ្វើ​យ៉ាង​ណា​ឲ្យ​តម្លៃ​ទាបសមរម្យ​ ដែល​គ្រប់គ្នា​អាចទទួល​យកបាន»៕

ទឹកដោះគោសុទ្ធគិរីសួគ៌ ទទួលការចាប់អារម្មណ៍ពីហាងកាហ្វេធំមួយ​ តាំងពីមិនទាន់ចេញលក់​

សូមបញ្ជាក់ថា ចំណុចពិសេស​បំផុតមួយ ដែលធ្វើឲ្យ​ក្រុមហ៊ុនអាចលក់ទឹកដោះគោគិរីសួគ៌​ក្នុងតម្លៃ​សមរម្យ​ គឺដោយសារ​ កសិដ្ឋាន​គិរីសួគ៌ មានទីតាំង​នៅ​ត្រឹម​តំបន់ភ្នំតាម៉ៅ ក្នុងខេត្ត​តាកែវ ដែល​អាច​មាន​លទ្ធភាព​ដឹកជញ្ជូន​មក​កាន់ទីផ្សារ​បានឆាប់រហ័ស ពោលគឺត្រឹម ១ម៉ោងប៉ុណ្ណោះ។ អ្វីដែលគួរ​ឲ្យចាប់អារម្មណ៍​ដែរនោះ គឺ​កសិដ្ឋាន​ បាន​ប្រើប្រាស់​បច្ចេកទេស​ទំនើប​ចុង​ក្រោយ​បំផុត​មកពីប្រទេស​អ៊ីស្រាអែល និងក្រុម​អ្នកជំនាញ​មកពីប្រទេស​ដែល​ជំនាញ​ខាង​ផលិត​ទឹកដោះគោ​មួយនេះផងដែរ៕

ចុចអាន៖ មិនទាន់ចេញលក់នៅលើទីផ្សារផង ទឹកដោះគោសុទ្ធគិរីសួគ៌ មានការចាប់អារម្មណ៍ពីហាងកាហ្វេធំមួយបាត់!

មតិយោបល់