• 2020-08-24 05:56:26
  • ព័ត៌មាន

ភ្ញៀវទេសចរជិត១២ម៉ឺននាក់បានទៅលេងកម្សាន្តនៅខេត្តព្រះសីហនុ ក្នងឱកាសថ្ងៃឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំ

  • 2020-08-24 05:56:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឲ្យដឹងថា ក្នងឱកាសសម្រាកសងថ្ងៃ បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរក្នុងរយៈ ពេល ៥ថ្ងៃ (១៧-២១ ខែសីហា ឆ្នាំ២០២០ ) ចំពោះស្ថិតិភ្ញៀវទេសចរ មានទេសចរប្រមាណសរុប ១១៦,៥២៩នាក់ ក្នុងនោះ ភ្ញៀវជាតិប្រមាណ ១១១,៦៥១នាក់ ស្មើនឹង៩៥,៤៤% និង ភ្ញៀវអន្តរជាតិប្រមាណ៤,៨៧៨នាក់ ស្មើនឹង៤,៣៦%។

ចំពោះភ្ញៀវចូលតាមព្រលានយន្តហោះ ៣ជើង មានភ្ញៀវសរុប ២៩១នាក់ ជាតិ ០០នាក់ និងភ្ញៀវអន្តរជាតិ ២៩១នាក់ ភាគច្រើនចិន។

ភ្ញៀវទេសចរកម្សាន្ដតាមបណ្តាកោះនានាសរុបប្រមាណ ៣,៧៥២នាក់ ក្នុងនោះភ្ញៀវជាតិប្រមាណ ២,៧១០នាក់ ស្មើនឹង៧២,២៣% ភ្ញៀវអន្តរជាតិប្រមាណនាក់ ១,០៤២ស្មើនឹង២៧,៧៧% ។

ភ្ញៀវកម្សាន្តតាមរណីយដ្ឋាននានាក្នុងខេត្តមានភ្ញៀវ សរុប២២,១៤៦នាក់ ក្នុងនោះភ្ញៀវជាតិ ២១,០៧៣នាក់ ស្មើនឹង៩៥,១៥%ភ្ញៀវអន្តរជាតិ ១,០៧៣នាក់ ស្មើនឹង៤,៨៥% ។

ភ្ញៀវកម្សាន្តតាមបណ្តាឆ្នេរនានាសរុប៨៨,៧១០នាក់ ក្នុងនោះភ្ញៀវជាតិ ៨៦,៩២៧នាក់ ស្មើនឹង៩៧,៩៩% ភ្ញៀអន្តរជាតិ ១,៧៨៣នាក់ ស្មើនឹង២,០១% ។

ប្រភព៖ មន្ទីរទេសចរណ៏ខេត្តព្រះសីហនុ

មតិយោបល់