• 2020-08-24 09:48:05
  • ព័ត៌មាន

តោះត្រៀម! សេវាដឹក foodpanda មាននៅកំពង់ចាមហើយ ថែមជូនប្រូម៉ូសិនច្រើនៗទៀត

  • 2020-08-24 09:48:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​ពី​ថ្ងៃ​ទី ២៥ ខែ​សីហា ២០២០​នេះ​តទៅ foodpanda ជា​អេប​ចុច​កុម្ម៉ង់​របស់​ញ៉ាំ​ឆ្ងាញ់ៗ និង​ទំនិញ​ផ្សេងៗ​ ដែល​ផ្តល់​ជូន​សេវាកម្ម​ដឹក​ជញ្ជូន Free អម​ដោយ​ប្រូម៉ូសិន​ច្រើន​ៗ​ នឹង​ចាប់​ផ្តើម​ដំណើរ​ការ​សេវា​ដឹក​ជញ្ជូន​របស់​ខ្លួន​ទៅ​ដល់​ខេត្ត​កំពង់​ចាម​ហើយ ។

តិច​ច្រឡំ​ថា​គេ​ដឹក​ពី​ភ្នំពេញ​ទៅ​ដល់​ខេត្ត​កំពង់ចាម​អី​ទៅ អត់​ទេ​ណា៎ តាម​ពិត foodpanda នឹង​មាន​ក្រុម​ការងារ​របស់​ខ្លួន​ផ្ទាល់​នៅ​ប្រចាំ​ក្នុង​ខេត្ត​កំពង់​ចាម​តែ​ម្តង។

ជាក់​ស្តែង​ថ្ងៃ​ស្អែក​នេះ ក្រុមហ៊ុន​ foodpanda នឹង​​ចាប់​ផ្តើម​ដំណើរការ​សេវា​របស់​ខ្លួន​នៅ ​​​ខេត្ត​កំពង់​ចាមហើយ​ រួច​គ្រោង​ពង្រីក​ទៅ​បណ្តាខេត្ត​ជា​ច្រើន​ទៀត ជាមួយ​នឹង​ការ​ផ្តល់​ភាព​ងាយ​ស្រួល ប្រូម៉ូសិន​ច្រើនៗ ព្រម​ទាំង​ដឹក​ជូន​ដល់​ទីតាំង​ដោយ​ឥត​គិត​ថ្លៃ មិន​ខុស​គ្នា​ពី​នៅ​ភ្នំពេញ​ឡើយ។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី ក្រុម​ការងារ foodpanda ប្រចាំ​នៅ​កម្ពុជា ។

foodpanda ជា​ក្រុមហ៊ុន​អន្តរជាតិ​មួយ​ដែល​មាន​មូលដ្ឋាន​គ្រឹះ​នៅ​ទីក្រុង Berlin ប្រទេស​អាល្លឺម៉ង់ និង​កំពុង​ពេញ​និយម​ប្រើ​ប្រាស់​យ៉ាង​ទូលំទូលាយ​នៅ​ប្រទេស​ជាច្រើន​ក្នុង​តំបន់​អាស៊ី ។ ក្រោយ​ចាប់​ផ្តើម​ដំណើរ​ការ​សេវា​របស់​ខ្លួននៅ​ទីក្រុង​ភ្នំពេញ​នា​ចុង​ឆ្នាំ ២០១៩   ថ្មីៗ នេះ foodpanda បាន​បន្ត​ពង្រីក​សាខា​ដល់​ខេត្ត​ធំៗ ចំនួន​ ២​ ហើយ គឺ បាត់​ដំបង និង​សៀម​រាប។

ក្នុង​ឱកាស​នេះ​ផង​ដែរ អតិថិនជន​នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ជាច្រើន​យ៉ាង​ពិសេស​បំផុត ដូចជា​៖

  • ​ប្រើ​កូដ [HELLOKPC] ដើម្បី​ទទួល​បាន​ការ​បញ្ចុះតម្លៃ 50% ដែល​ការ​បញ្ចុះ​តម្លៃ​នេះ ខ្ពស់​បំផុត​ត្រឹម ៣ដុល្លារ។ បញ្ជាក់ ៖ ​សម្រាប់​តែ​អតិថិជន​ថ្មី និង ប្រើ​បាន​តែ​ម្តង​ប៉ុណ្ណោះ។ សុពលភាព ៖​ ចាប់​ពី​ថ្ងៃទី ២៥ សីហា ដល់​ ថ្ងៃទី ៣១ ខែធ្នូ ២០២០

  • ទទួល​បាន​ការ​បញ្ចុះ​តម្លៃ 20% ពី​គ្រប់​ហាង​ទាំង​អស់ ។ សុពលភាព ៖​ ចាប់​ពី​ថ្ងៃទី ៣១ សីហា ដល់​ ថ្ងៃទី ៣០ កញ្ញា ២០២០

  • ប្រើ​កូដ [Sabay] ដើម្បី​ទទួល​បាន​ ៣ដុល្លារ​មក​វិញ​សម្រាប់​ការ​ចំណាយ​ចាប់​ពី ៤​ដុល្លារ​ឡើង​ទៅ។ បញ្ជាក់​ ៖ ប្រូម៉ូសិន​នេះ​មាន​សុពលភាព​សម្រាប់​អ្នក​ប្រើ foodpanda ​លើក​ដំបូង​ប៉ុណ្ណោះ​។

រក​ឯ​ណា​បាន​ ចំណេញ​ទាំង​ពេល​វេលា​ និង​ថវិកា​ ​សម័យ​នេះ​ហើយ​ នៅ​ត្រូវ​ចំណាយ​ពេល​ជិះ​ទៅ​ហាង ​ត្រូវ​ថ្ងៃ​ក្តៅ​ខូច​ស្បែក​ ត្រូវ​ភ្លៀង​ផ្តាសាយ​ ហើយ​នៅ​បារម្ភ​​ខ្លាច​ឆ្លង​មេរោគ​កូវីដ១៩ ​ដោយ​មិន​ដឹង​ខ្លួន​ទៀត​ ។

តោះៗ ​អ្នក​កំពង់​ចាម​គ្នា​យើង​ នៅ​ចាំ​ដល់​ណា​ទៀត​ ប្រញាប់​ទាញ​ទូរស័ព្ទ​មក​ ដោន​ឡូត​ អេប​ foodpanda​ តាម​លីងនេះ ​www.foodpanda.com.kh ដើម្បីកុំ​ឲ្យ​ខកខាន​ការ​ទទួលបាន​ប្រូម៉ូសិនជាច្រើន​នេះ៕

សុភារម្យ

មតិយោបល់