- 2020-08-25 09:45:39
- សុខភាព
ការស្រាវជ្រាវរកឃើញថា ការប្រចណ្ឌជាជំងឺឆ្កួត ១បែប
- 2020-08-25 09:45:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការស្រាវជ្រាវរកឃើញថា ការប្រចណ្ឌជាជំងឺឆ្កួត ១បែប
ចន្លោះមិនឃើញ
ជំងឺប្រចណ្ឌ បង្កឡើងដោយការសង្ស័យជ្រុលហួសហេតុ ការចោទប្រកាន់ ដោយគ្មានមូលដ្ឋាន ពីភាពមិនស្មោះត្រង់របស់ដៃគូរ ដោយការព្យាយាមរកភស្តុតាង ការជជីកសួរដដែលៗ ដើម្បីចង់ដឹងពីភាពស្មោះត្រង់របស់ប្តីប្រពន្ធ ឬការលួចតាមដានជាដើម។ នេះបើតាមការបង្ហាញ នៅក្នុងផេកហ្វេសប៊ុករបស់គ្រូពេទ្យចិត្តសាស្ត្រ បណ្ឌិត ឈឹម សុធារ៉ា។
ជំងឺនេះវាជាផ្នែកមួយនៃជំងឺឆ្កួតមួយជ្រុង (Delusional Disorder) បើយោងទៅតាមសៀវភៅ DSM-5 ជំងឺឆ្កួតមួយជ្រុងនេះគឺមានការយល់ខុសឬគិតខុស (delusion) ហើយអ្នកជំងឺធ្វើការសន្និដ្ឋានអ្វីមួយ ដោយផ្អែកលើការយល់ឃើញរបស់គាត់អំពីតថភាពជាក់ស្តែងខាងក្រៅ បើទោះបីជាមានភស្តុតាងដែលបញ្ជាក់ផ្ទុយពីការគិតរបស់គាត់ក៏ដោយ ហើយភាគច្រើនកើតលើបុរសច្រើនជាងស្ត្រី។
ជំងឺប្រចណ្ឌ អាចកើតមានតែឯង មិនមានលាយជាមួយជំងឺផ្លូវចិត្តផ្សេងទៀត ឬវាអាចកើតមានក្នុង អំឡុងពេលដែលអ្នកជំងឺ កំពុងមានជំងឺផ្លូវចិត្តផ្សេងទៀត ឬក្នុងពេលដែលកំពុងពុលជាមួយសុរាឬ សារធាតុ ញៀនផ្សេងទៀត។ គួរបញ្ជាក់ដែរថា ដើម្បីកំណត់ថា ការប្រចណ្ឌជាជំងឺឆ្កួតមួយជ្រុង លុះណាតែមានការយល់ខុស មានរយៈពេលយ៉ាងតិច១ខែ តែយ៉ាងណាមិញ អាកប្បកិរិយា ឬមុខងារផ្សេងទៀតគឺមិនមានការប៉ះពាល់អីធ្ងន់ធ្ងទេ។
ជំងឺឆ្កួតមួយជ្រុងនេះអាចមានជាទំរង់ផ្សេងៗដូចជា ៖
ប្រសិនអ្នកមានសញ្ញាដូចអ្វីដែលរៀបរាប់ខាងលើ គួរតែស្វែងរកការព្យាបាល ឬការពិគ្រោះយោបល់៕
ប្រភព ៖ វេជ្ជសាស្ត្រផ្លូវចិត្ត - បណ្ឌិត ឈឹម សុធារ៉ា - Drs Chhim Sotheara