• 2020-08-26 03:30:48
  • ព័ត៌មាន

អភិបាលស្រុកបន្ទាយស្រី និយាយអ្វីខ្លះនៅពេលភ្ញៀវទេសចរ ទៅដល់ភូមិព្រះដាក់?

  • 2020-08-26 03:30:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ភូមិព្រះដាក់»បានវិលទៅរកស្ថានភាពដើមរបស់ខ្លួនវិញហើយ។ លោកក៏បាន អរគុណពុកម៉ែបងប្អូន និងភ្ញៀវទេសចរមកពីទីជិតឆ្ងាយ ដែលបានអញ្ជើញមកទស្សនាភូមិបេតិកភ័ណ្ឌមួយនេះយ៉ាងច្រើនកុះករ ហើយថែមទាំងបានផ្តល់ការគោរព និងឲ្យតម្លៃទៅលើភាពស្អាត និងរបៀបរៀបរយល្អរបស់អ្នកភូមិព្រះដាក់ ដោយបានរក្សាទុកដាក់សំរាម និងកាកសំណល់យ៉ាងមានរបៀប នៅតាមធុងសំរាមដែលបានដាក់ពង្រាយតាមមុខផ្ទះនីមួយៗរបស់ប្រជាពលរដ្ឋ ដែលធ្វើអោយភូមិព្រះដាក់នៅតែអាចរក្សាបាននូវភាពស្អាតតាមបែបអ្នកជនបទរបស់ខ្លួន។

លោក ឃឹម ហ្វីណង់ សប្បាយចិត្តដែលបានឃើញវត្តមានរបស់ភ្ញៀវទេសចរមកកាន់ភូមិព្រះដាក់ក្នុងចំនួនមួយដ៏គួរអោយភ្ញាក់ផ្អើល ហើយថែមទាំងបានផ្តល់ផលជាវិជ្ជមានទៅដល់សេដ្ឋកិច្ចគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការបង្កើតជាមុខរបរថ្មី និងជួយជាប្រាក់ចំណូលបន្ថែមពេញមួយសប្តាហ៍ជូនដល់អ្នកភូមិ ដោយអ្នកខ្លះបានចាប់ផ្តើមលក់មាន់អាំង កង្កែបបោក និងជួលកង់ ហើយខ្លះទៀតបានឃើញប្រាក់ចំណូលពីការលក់នំបញ្ចុក និងជាលរពាក់របស់ខ្លួនកើនឡើងចំនួនបីបួនដងលើសពីថ្ងៃធម្មតា។ អ្នកលក់ត្រសក់ផ្អែមម្នាក់បានអួតប្រាប់ខ្ញុំថា“លក់មិនទាន់ទេ លោកអភិបាល មួយថ្ងៃលក់បានជាងមួយតោន កុំតែភ្លៀងជាប់ៗគ្នាពេក កុំអីមិនដឹងរកត្រសក់ឯណាមកលក់ទាន់ទេ! “ ។

ប្រភព៖ អភិបាលស្រុកបន្ទាយស្រី លោក ឃឹមហ្វីណង់

មតិយោបល់