• 2020-08-27 01:14:14
  • ការអប់រំ

សាលារៀន នឹងបើកឡើងវិញ​ នៅខែក្រោយនេះហើយ

  • 2020-08-27 01:14:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​អប់រំ យុវជន និងកីឡា បានឱ្យដឹងថា គ្រឹះស្ថាន​សិក្សា នឹង​បើកដំណើរឡើងវិញ​ដំណាក់កាលទី២ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ​២០២០។ ដោយឡែក​ឆ្នាំ​សិក្សា២០២០-២០២១ នឹង​ត្រូវអនុវត្ត​ចាប់ពីថ្ងៃទី១១ ខែមករា ឆ្នាំ​២០២១តទៅ។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុង​កិច្ចប្រជុំ​មួយ​កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ​២០២០ បាន​លើកឡើង​ពីវិធានការ​នៃ​ការបើកដំណើរការ​ឡើងវិញ​គ្រឹះស្ថាន​សិក្សា​ក្នុង​ដំណាក់កាល​ទី២ ក្នុងកិច្ច​ប្រជុំ​ណែនាំ​ដល់​អង្គភាព​ក្រោម​ឱវាទ​រួមមាន​ នាយកដ្ឋាន​ពាក់ព័ន្ធ និង​មន្ទីរអប់រំ យុវជន និងកីឡា គ្រប់ខេត្ត​ក្រុង​ទាំងអស់ ដើម្បីធានា​បានថា​ការបើកដំណើរការ​សាលារៀន​ឡើងវិញ នឹង​ប្រព្រឹត្ត​ទៅប្រកប​ដោយ​ស្ដង់ដា និង​សុវត្ថិភាព។

ក្នុងឱកាសនោះ លោក​បណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា ការបើកដំណើរការឡើងវិញ នៃគ្រឹះស្ថានសិក្សានេះ មិនមែនបើកទាំងប្រថុយប្រថាននោះទេ គឺបើកដំណើរការប្រកបដោយសុវត្ថិភាព ដោយអនុវត្តតាមស្តង់ដា SOP តាមការណែនាំរបស់ក្រសួងសុខាភិបាល សាលាត្រូវធានាបាននូវសុវត្ថិភាព អនាម័យ រៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ សមស្រប ពិសេសធានានូវគម្លាតសុវត្ថិភាព ជៀសវាសកុំឱ្យសិស្សជួបជុំគ្នា ដោយមានការត្រួតពិនិត្យត្រឹមត្រូវ ដើម្បីជៀសវាងនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

តាមរយៈសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា បានចែងថា សាលារៀន ត្រូវរៀបចំបរិស្ថានសិក្សាប្រកបដោយសុវត្ថិភាព បរិយាបន្ន ផាសុកភាព និងមេត្រីភាព កៅអីអង្គុយសម្រាប់សិស្សានុសិស្ស ត្រូវរក្សាគម្លាតសុវត្ថិភាពយ៉ាងហោចណាស់២ម៉ែត្រ និងរៀបចំចំណុះថ្នាក់ ដោយកំណត់សិស្សមិនឱ្យលើសពី១៥ ទៅ២០នាក់ក្នុងមួយថ្នាក់ កាត់បន្ថយការប្រមូលផ្ដុំជាដើម៕

ប្រភព៖ KleyKley

មតិយោបល់