• 2020-08-27 06:37:26
  • ព័ត៌មាន

កូវីដ​១៩​បាន​ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​ពិភពលោក​ខាត​បង់​ប្រមាណ​៣២០​ពាន់​លាន​ដុល្លារ​

  • 2020-08-27 06:37:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈ​ពេល​ជាង​កន្លះ​ឆ្នាំ​មក​នេះ​ពោល​គឺ​ចាប់​តាំង​ពី​កូវីដ​១៩​បាន​រីក​រាល​ដាល​ទូទាំង​ពិភពលោក​មក​ វិស័យ​ទេសចរណ៍​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​ខាត​បង់​ជាង​៣២០​ពាន់​លាន​ដុល្លារ​អាមេរិក។​

​មាន​ការងារ​ជាង​១២០​លាន​ ដែល​រង​ផល​ប៉ះពាល់​ដោយ​សារ​កូវីដ​១៩​ ដូចជា​ខាត​បង់​ប្រាក់​ចំណូល, ត្រូវ​ផ្អាក, កាត់​ប្រាក់​ខែ​បុគ្គលិក​ និង​ខ្លះ​ត្រូវ​ប្រកាស​ក្ស័យ​ទុន​តែ​ម្ដង។​ ការ​រាំង​ស្ទះ​វិស័យ​ទេសចរណ៍​ប៉ះ​ពាល់​ខ្លាំង​បំផុត​ដល់​ប្រទេស​កំពុង​អភិវឌ្ឍ​ពិសេស​គឺ​នៅ​ប្រទេស​អាហ្វ្រិក​ដែល​កោះ​ខ្លះ​ពឹង​ផ្អែក​២០%​នៃ​ចំណូល​ជាតិ​សរុប។​

តាម​ស្ថិតិ​របស់​ UN វិស័យ​ទេសចរណ៍​គឺជា​វិស័យ​នាំចេញ​ធំ​បំផុត​ទី​៣​នៃ​សេដ្ឋកិច្ច​​ពិភពលោក បន្ទាប់​ពី​​ប្រេងឥន្ធនៈ​និង​សារធាតុ​គីមី។ វា​បាន​ផ្ដល់​ការងារ​ឲ្យ​មនុស្ស​ម្នាក់​ក្នុង​ចំណោម​១០​នាក់​នៅ​លើ​ផែន​ដី​៕

ប្រភព៖ CNN ប្រែសម្រួល៖ សៀនហួរ

មតិយោបល់