• 2020-08-27 08:09:02
  • ព័ត៌មាន

រកឃើញ​អ្នកឈ្នះរង្វាន់ ១០រូប ពីកម្មវិធីជល់ម៉ោ ទទួល​រង្វាន់ភ្លាមៗនៅនឹងកន្លែង

  • 2020-08-27 08:09:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈ្នះរង្វាន់ និងទទួលរង្វាន់កាន់តែងាយស្រួលជាមួយកម្មវិធីជល់ម៉ោ ផ្តល់រង្វាន់ភ្លាមៗនៅនឹងកន្លែង។ រង្វាន់សរុបចំនួន ១០ បានប្រគល់ជូនអតិថិជននៅនឹងកន្លែងភ្លាមៗ តែម្តង ក្នុងព្រឹត្តិការណ៍នៅតាមបណ្តាហាងនៅក្នុងខែមិថុនា និងកក្កដា។ ក្រុមការងារផ្តល់រង្វាន់ជល់ម៉ោ បានទៅកាន់ទីកន្លែងដ៏ពេញនិយមដូចជាហាង River Crown មាត់ទន្លេ និង ហាង Kat 70 ដែលពួកគាត់ផ្តល់រង្វាន់ភ្លាមៗដល់អតិថិជន ដែលគាស់ក្រវិលកំប៉ុង ហើយឈ្នះរង្វាន់ពីស្រាបៀរ អង្គរ។

ការផ្តល់រង្វាន់ភ្លាមៗនៅនឹងកន្លែងនេះ គឺជាផ្នែកមួយនៃគោលបំណងរបស់ស្រាបៀរអង្គរ ដើម្បីរក្សាភាពរំភើបរីករាយ សម្រាប់កម្មវិធីជល់ម៉ោរបស់ខ្លួននៅទូទាំងប្រទេស កម្ពុជា ដែលបានដំណើរការអស់រយៈពេលជាង ៣ ខែកន្លងទៅនេះ ហើយក៏ជាកម្មវិធីមួយដ៏អស្ចារ្យដែលបន្តរហូតដល់ពេលនេះផងដែរ។ យុទ្ធនាការជល់ម៉ោ ផ្តល់ឲ្យអតិថិជននូវឱកាសឈ្នះរង្វាន់ជាច្រើនដូចជារថយន្តទំនើប BMW 730 Li Pure Excellence ទូរស័ព្ទ iPhone 11 Pro Max មាសសុទ្ធ ១ ជី មាសសុទ្ធ ២ ជី មាសសុទ្ធ ១ គីឡូ ទឹកប្រាក់ ១លានរៀល, 5លានរៀល និងរង្វាន់ស្រាបៀរអង្គរ ជាច្រើន​កំប៉ុងក្នុងមួយកេស។ អ្វីដែលពួកគាត់ត្រូវធ្វើ គឺគ្រាន់តែជាវស្រាបៀរ អង្គរ គាស់ក្រវិល កំប៉ុង រួចពិនិត្យមើលរង្វាន់។

ស្រាបៀរ អង្គរ មានលក់នៅគ្រប់ទីផ្សារទូទាំងប្រទេសកម្ពុជា។ កម្មវិធីជល់ម៉ោរបស់ស្រាបៀរ អង្គរ នឹងបន្តរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។

*ពិសាគ្រឿងស្រវឹង សូមកុំបើកបរ

មតិយោបល់