• 2020-08-29 03:15:39
  • ព័ត៌មាន

ស្ថានទូតអាមេរិក បើកការលក់ដេញថ្លៃ​អនឡាញ នូវ​សម្ភារៈប្រើរួច​មួយចំនួន

  • 2020-08-29 03:15:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នឹងបើកការលក់ដេញថ្លៃអនឡាញ នូវសម្ភារៈប្រើរួចមួយចំនួន ដល់សាធារណៈជនទូទៅ។ ការដេញថ្លៃប្រព្រឹត្តទៅនៅលើវិបសាយ៖ https://online-auction.state.gov/km-KH

ការដេញថ្លៃអនឡាញនេះ នឹងបើកទទួលការចូលរួមពីបណ្តាសាធារណៈជនចាប់ពីវេលាម៉ោង ១រសៀល ថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០ រហូតដល់ថ្ងៃច័ន្ទទី ៤ ខែកញ្ញា ឆ្នាំ២០២០ ម៉ោង៥ល្ងាច បិទការដេញថ្លៃ។ ស្ថានទូតនឹងធ្វើការសរុបលទ្ធផលនៃការដេញថ្លៃ ដោយមានការចូលរួមអង្កេតពិនិត្យពីមន្រ្តីគយរដ្ឋាករកម្ពុជា។ អ្នកឈ្នះសំរាប់ឡូត៍នីមួយៗ នឹងត្រូវបានទាក់ទងដើម្បីជូនជាដំណឹង។

លក្ខខណ្ឌនៃការលក់

  • ទំនិញនឹងត្រូវលក់ជូន ដល់អ្នកដេញថ្លៃ ដែលឲ្យតំលៃខ្ពស់បំផុត។

  • ទំនិញដែលបានលក់ដូចឃើញតាមរូបភាពស្រាប់ ពុំអាចប្តូរជាប្រាក់វិញ និង គ្មានការធានាឡើយ។ អ្នកដេញថ្លៃអាចចូលមើលរូបភាពទំនិញនីមួយៗនៅលើវេបសាយដេញថ្លៃ។

  • តម្លៃដេញថ្លៃអប្បរមា ត្រូវបានកំណត់សម្រាប់ឡូត៍នីមួយៗ

  • ស្ថានទូតសហរដ្ឋអាមេរិករក្សាសិទ្ធិក្នុងការច្រានចោលនូវការដេញថ្លៃណាមួយដែលខ្លួនយល់ឃើញថាមិនសមនឹងតំលៃនៃទំនិញ ឬក៏មានភស្តុតាងបញ្ជាក់ថា មានការសមគំនិតគ្នា ការឃុបឃិត ឬ ការទទួលសំណូកណាមួយ។

  • ការបង់ប្រាក់ៈ អ្នកដេញថ្លៃឈ្នះ ត្រូវបង់បា្រក់គ្រប់ចំនួន ដែលគេមិនអាចទារយកមកវិញបាន ក្នុងអំឡុងពេល ១២០ម៉ោង ទៅគណនេយ្យធនាគារ របស់ស្ថានទូត បន្ទាប់ពីត្រូវបានទាក់ទង។ គេអាច យកទំនិញចេញបាន ដោយបង្ហាញបង្កាន់ដៃបង់ប្រាក់ និងបង្កាន់ដៃបង់ពន្ធ ទៅក្រុមការងារទទួលបន្ទុកការលក់ដេញថ្លៃរបស់ស្ថានទូត នៅក្នុងកំឡុងពេល ២ សប្តាហ៍បន្ទាប់ពីការលក់។ អង្គការមិនមែនរដ្ឋាភិបាល អង្គការអន្តរជាតិ ឬក្រសួងមន្ទីរនានាអាចសាកសួរទៅកាន់មន្រ្តីគយកម្ពុជា អំពីនិតិវិធីលើកលែងពន្ធអាករផ្សេងៗ។

  • កាតព្វកិច្ចពន្ធនាំចូលទំនិញនិងអាករផ្សេងៗបន្ទុករបស់អ្នកដេញថ្លៃ។ អត្រាបង់ពន្ធគិតជាភាគរយ (26,50%) ត្រូវបានកំណត់ដោយសមត្ថកិច្ចគយនិងរដ្ឋាករកម្ពុជា។ ការគណនាពន្ធនាំចូលគឺយកតម្លៃដែលដេញថ្លៃឈ្នះគុណនឹងអត្រាភាគរយដែលបានកំណត់នៅលើទំនិញនីមួយៗ។

  • រាល់ការរៀបចំ និងចំណាយនៅក្នុងការលើកដាក់ ដឹកជញ្ជូនយកចេញនូវទំនិញដែលដេញថ្លៃបាន គឺជាបន្ទុករបស់អ្នកដេញថ្លៃ។

  • នៅក្នុងករណីដែលអ្នកទិញខកខានមិនបានយកទំនិញដែលទិញបាននោះចេញពីទីតាំងលក់ ត្រឹមម៉ោង ៥ ល្ងាច ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២០, តាមការសំរេចរបស់ខ្លួន ស្ថានទូតអាមេរិកនៅភ្នំពេញ អាចទាមទារថ្លៃថែររក្សាទុកទំនិញដែលអាចកើនឡើងរហូតដល់តំលៃនៃការដេញថ្លៃ ដែលបន្ទាប់ពីហ្នឹង អ្នកដេញថ្លៃបានបាត់បង់សិទ្ធិក្នុងការយកទំនិញដែលទិញបាននោះ ហើយនិងប្រាក់ទាំងអស់ដែលបានបង់។

  • ដើម្បីយកទំនិញចេញពីទីតាំងលក់បាន អ្នកទិញត្រូវបង្ហាញបង្កាន់ដៃបង់ប្រាក់ទៅគណនេយ្យធនាគាររបស់ស្ថានទូតអាមេរិកគ្រប់ចំនួន សំណៅនៃការបង់ពន្ធទំនិញ និងសំណៅនៃឯកសារលើកលែងពន្ធទំនិញ (ចំពោះស្ថាប័នដែលស្នើរសុំការលើកលែងពន្ធ)។

  • បុគ្គលិករបស់ស្ថានទូតអាមេរិកដែលធ្វើការទាក់ទងនឹងផ្នែកភស្តុភាក្នុងការដេញថ្លៃនេះត្រូវបានហាមមិនអោយធ្វើការដេញថ្លៃទេ។

សម្រាប់ពត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរស័ព្ទ ០២៣ ៧២៨ ៥០៣ រៀងរាល់ម៉ោងធ្វើការ។

សម្ភារៈ​មួយចំនួន​ដែលត្រូវដាក់ដេញថ្លៃ មានដូចខាងក្រោម៖

មតិយោបល់