• 2020-09-01 01:52:24
  • ព័ត៌មាន

រដ្ឋបាលស្រុកបន្ទាយស្រី និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប រួមគ្នាដាំដើមឈើចំនួន២០២០ដើម

  • 2020-09-01 01:52:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាលស្រុកបន្ទាយស្រីនឹងសហការរៀបចំជាមួយ”ក្រុមរួមគ្នាដើម្បីការងារសង្គម” និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ដាំកូនឈើប្រណិតចំនួន ២០២០ដើម (ដើមធ្នង់ បេង ក្រញូង) នៅក្នុងភូមិពើងឆ័ត្រ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រង់ចំណុចវត្តពើងព្រួតនាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ។

អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា ៦ខែចុងក្រោយនេះ ខ្ញុំបានចូលរួមដោយផ្ទាល់ក្នុងកម្មវិធីដាំដើមឈើ ដើមផ្កា និងដើមឈើហូបផ្លែបានចំនួន៨លើក ដែលក្នុងនោះ ដើមឈើជិត២៥០០០ដើមត្រូវបានដាំនៅលើទឹកដីស្រុកបន្ទាយស្រី។ ប្រសិនបើយើងនៅតែបន្តដាំឡើងវិញក្នុងល្បឿនដូចគ្នានេះ ស្រុកបន្ទាយស្រីនឹងខិតទៅជិតការសម្រេចបានគោលដៅ”មនុស្ស១នាក់ ដាំដើមឈើ១ដើម ក្នុង១ឆ្នាំ” (៥០០០០ដើមក្នុងមួយឆ្នាំ គឺជាចំនួនមួយស្មើនឹងចំនួនប្រជាពលរដ្ឋនៅក្នុងស្រុកទាំងមូល)។ ចំនួននេះអាចពិបាកសម្រេចបានក្នុងឆ្នាំនេះ ព្រោះ៦ខែទៀតមិនមែនជារដូវដាំដើមឈើទេ ប៉ុន្តែប្រសិនបើធ្វើបានឆ្នាំក្រោយ រឺឆ្នាំក្រោយមួយទៀតក៏មិនទាន់ហួសពេលដែរ។ សង្ឃឹមថាពេលដែលថ្ងៃនោះមកដល់ ៥០០០០ដើមក្នុងមួយឆ្នាំ រឺ “១នាក់១ដើមក្នុង១ឆ្នាំ” នឹងធានាបាននូវនិរន្តភាព និងចីរភាពនៃពណ៌បៃតងក្នុងស្រុកបន្ទាយស្រី។

២០២០បន្ទាយស្រីស្អាត | ១នាក់១ដើមក្នុង១ឆ្នាំ | បន្ទាយស្រីដែនដីដ៏ស្រស់ត្រកាល

ប្រភព៖ អភិបាលស្រុកបន្ទាយស្រី លោក ឃឹមហ្វីណង់

មតិយោបល់