• 2020-09-01 01:51:30
  • ស្នេហា

តើអ្នកជា ប្រភេទមិត្តស្រី ដែលមានចរិតបែបណា ?

  • 2020-09-01 01:51:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបតំណាង

មិត្តស្រី ចរិតដូចម៉ែ ៖ ធ្វើខ្លួនជាសង្សារ កុំធ្វើខ្លួនជាម្តាយ ព្រោះបុរសដែលស្រលាញ់អ្នក គេចង់បានដៃគូរដែលយល់ចិត្ត គួរអោយស្រលាញ់ មិនមែនម្តាយដែលចាំតែរអ៊ូរទាំ ចាំតែបន្ទោស រករឿងគ្មានលោះថ្ងៃអីចឹងទេ។

មិត្តស្រី ចរិតដូចមេតុងទីន ៖ កុំចាំតែបាន កុំចាំតែគ្រប់ រហូតពេក ព្រោះបុរសមែនជាទូចុចចេញលុយនោះទេ ហើយពូកគេក៏អត់ចេះជប់លុយដែរ។ ចង់បានអី ក៏ទិញប្រើខ្លួនឯងទៅ ហើយបើថា គ្មានលុយទេ ក៏សន្សំទៅ កុំអាងអី ចាំតែលាដៃសុំឥតល្ហែ ដូចលុយតុងទីន ដល់ខែ ត្រូវបង់ចឹង។

មិត្តស្រី រឿងតូចធ្វើអោយទៅជារឿងធំ គ្មានរឿងធ្វើអោយទៅជាមានរឿង ៖ មិត្តស្រីចរិតបែបនេះ គួរអោយខ្លាចបំផុត ព្រោះទំនេរខ្លាំងតែម្តង ជាពិសេសជាមួយអារឿងអត់ប្រយោជន៌ ប្រចណ្ឌខុសរឿង ដេករកនឹករឿងឈ្លោះ ដល់ពេកទៅ មើលមុខក៏ខុសដែរ។ កុំធ្វើខ្លួន ជាមេបញ្ហា ចាំតែបង្ករឿង ហើយចង់អោយគេមកលួង ដល់គេមិនលួង រករឿងគេ ថាគេអត់ស្រលាញ់ គេប្រែប្រួល គេឈប់ស្រលាញ់អីបែបហ្នឹង។

មិត្តស្រី ចរិតអ្នកជិតខាង ៖ ចង់ដឹងគ្រប់រឿង មិនថារឿងតូចធំ ហើយយកមកនិយាយ សួរនាំក្បែរត្រចៀក អោយអ៊ូដូចសត្វឃ្មុំ។ ស្រលាញ់គ្នា ទុកចិត្តគ្នា បើមិនដឹងថាត្រូវទុកចិត្តគ្នាយ៉ាងម៉េច បែកគ្នាសិនទៅ មិនចឹងមិនបាច់យកសង្សារនាំអំពល់ទុកទេ។

មិត្តស្រី ចរិតអ្នកនាងម្ចាស់ ៖ ហាមគេ កុំអោយគេធ្វើរឿងនេះ រឿងនោះ ដែលសូម្បីតែខ្លួនេង ក៏មិនចូលចិត្តអោយគេធ្វើចឹងដាក់ ចង់អោយគេធ្វើនេះ ធ្វើនោះមិនឈប់ ហើយពេលខ្លះធ្វើមិនត្រូវចិត្តទៀត ខ្លះទៀត ខ្លួនមិនចូលចិត្តរបស់ហ្នឹង ចង់អោយគេអត់ចូលចិត្តដូចខ្លួនឯងដែរ។ ខ្លួនគេ ជារបស់គេ យើងជាសង្សារ មិនមែនម្ចាស់ជីវិតគេទេ។

មិត្តស្រី ចរិតប្រពន្ធដើម ៖ ស្តាប់ទៅ រាងពិរោះជាងគេ តែមិនធម្មតាទេ ព្រោះមិត្តស្រីប្រភេទនេះ គុំគួនអាក្រក់ណាស់ មិនមាត់ មិនស្តីអីច្រើន ធ្វើអីដាក់នាង ក៏ធ្វើអាហ្នឹងដាក់វិញ ដល់កដើរចេញតែម្តង៕

ប្រភព៖ herbeauty ប្រែសម្រួល ៖ Art

មតិយោបល់