• 2020-09-01 03:30:14
  • ព័ត៌មាន

ឥទ្ធិពលជ្រលងសម្ពាធទាប ឆ្លងកាត់ប្រទេស៣ ធ្វើឲ្យកម្ពុជា​មានភ្លៀងធ្លាក់ពីតិចទៅច្រើន ចាប់ពីថ្ងៃទី០២-០៨ ខែកញ្ញា

  • 2020-09-01 03:30:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ០២ ដល់ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២០។

កម្ពុជាទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ដែលអូសបន្ទាយឆ្លងកាត់ភាគខាងជើងប្រទេសថៃភាគកណ្ដាល ប្រទេសឡាវ និងវៀតណាម។ ស្ថានភាពបែបនេះធ្វើឱ្យ៖

១- បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖

  • សីតុណ្ហភាពអប្បបរមា មានពី ២៥-២៦°C
  • សីតុណ្ហភាពអតិបរមា មានពី ៣០-៣២°C ។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅបង្គួរ។ ក្នុងនោះក៏មានផ្នែកមួយចំនួន នៃបណ្ដាខេត្តនៅតំបន់វាលទំនាប ភាគកណ្ដាល និងភាគពាយ័ព្យ នឹងអាចមានភ្លៀងធ្លាក់ច្រើន។

២- បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖

  • សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C
  • សីតុណ្ហភាពអតិបរមា មានពី ២៩-៣១°C ។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅបង្គួរ។

៣- បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ៖

  • សីតុណ្ហភាពអប្បបរមា មានពី២៦-២៨°C
  • សីតុណ្ហភាពអតិបរមា មានពី ១៨-៣០°C ។ នឹងអាចមានភ្លៀងធ្លាក់ពីតិចទៅមធ្យម។

ក្រសួងក៏អំពាវនាវសូមប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមាននៅផ្នែកមួយចំនួននៃបណ្ដាខេត្ត ស្ថិតនៅតំបន់វាលំទំនាបភាគកណ្ដាល៕

សូមមើលសេចក្តីជូនដំណឹងដូចខាងក្រោម៖

ប្រភព៖ ក្រសួងធនធានទឹកនិងឧត្តុនិយម

មតិយោបល់