• 2020-09-02 00:32:25
  • ស្នេហា

Zodiac Sign ទាំង១២បង្ហាញ ពីអត្តចរិត មិត្តប្រុសរបស់អ្នក

  • 2020-09-02 00:32:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបតំណាង

Aries Boyfriend ៖ មនុស្សប្រុស នៅក្នុង Sign មួយនេះ ក្បាលរឹងណាស់ បើគាត់ចង់ធ្វើអ្វីមួយហើយ បើទោះបីជាមិនចេះ ក៏ Search Internet មើលដែរ។ បើគាត់ជ្រើសប្រាប់អ្នកពីរឿងរបស់គាត់ ជាពិសេស ក្តីសុបិន្ត និងបំណងប្រាថ្នា របស់គាត់ នោះបញ្ជាក់បានថា អ្នកជាមនុស្សដែលគាត់ស្រលាញ់បំផុត។ Aries Boyfriend ជឿតែមនុស្សដែលពួកគេស្រលាញ់ប៉ុននោះ។

Taurus Boyfriend ៖ មនុស្សប្រុស នៅក្នុង Sign មួយនេះ ស្និទ្ធស្នាលខ្លាំង ជាពិសេសនៅពេលដែលគាត់អនុញ្ញាតិអោយនរណាម្នាក់ចូលក្នុងជីវិតគាត់។ ប្រសិនបើអ្នក មានអារម្មណ៌ថា អ្នកជាមនុស្សស្រី ដែលគាត់ជ្រើសហើយ ចូរធ្វើជាចំនែកនៃជីវិតរបស់គាត់ ចែករំលែកក្តីសប្បាយ រួមសុខនិងទុក្ខជាមួយគាត់ ព្រោះគាត់ត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់ក្តីស្រលាញ់សម្រាប់តែអ្នកម្នាក់គត់។

Gemini Boyfriend ៖ មនុស្សប្រុស នៅក្នុង Sign មួយនេះ មានទំនាក់ទំនងល្អ នៅក្នុងសង្គម។ គាត់ផ្តល់អោយអ្នកនូវពេលវេលា ការយកចិត្តទុកដាក់ បើទោះបីជាគាត់រវល់យ៉ាងណាក៏ដោយ ក៏គាត់ឆ្លៀតពេលសម្រាប់អ្នក និងបង្ហាញពិភពលោកថា គាត់ជារបស់អ្នក តែម្នាក់។

Cancer Boyfriend ៖ មនុស្សប្រុស នៅក្នុង Sign មួយនេះ មិនពូកែលាក់អារម្មណ៌ទេ បើស្រលាញ់ គឺប្រាប់ ថាស្រលាញ់ ស្អប់គឺស្អប់។ គាត់មិនខ្លាច នឹងបង្ហាញពិភពលោកថា អ្នកជាសង្សាររបស់គាត់ តាមរយៈសកម្មភាពផ្អែមល្ហែមមួយចំនួន ដូចជាការអោប ថើប កាន់ដៃ អ្វីជាដើម។

Leo Boyfriend ៖ មនុស្សប្រុស នៅក្នុង Sign មួយនេះ ចូលចិត្តធ្វើអោយអ្នករំភើបខ្លាំងណាស់ ជាពិសេសនៅពេលដែលគាត់ស្រលាញ់អ្នកតែម្តង។ គាត់តែងអោយកាដូ ទៅអ្នកទាំងមិនមែនជាថ្ងៃអ្វីពិសេសក៏ដោយ ហើយមួយវិញទៀត គាត់ចូលចិត្តនាំអ្នកដើរលេងណាស់។

Virgo Boyfriend ៖ មនុស្សប្រុស នៅក្នុង Sign មួយនេះ ប្រើសកម្មភាពមកនិយាយច្រើនជាងពាក្យសម្តី គាត់កត់សំគាល់គ្រប់យ៉ាងនៃសកម្មភាពរបស់អ្នក ហើយបើមានបញ្ហាអ្វីមួយកើតឡើង គឺគាត់អាចដឹងភ្លាម ព្រោះគាត់ដូចជាស្រមោលជាប់ខ្លួនរបស់អ្នកយ៉ាងដូច្នោះដែរ។ គាត់យល់គ្រប់យ៉ាងពីអ្នក បើទោះបីជាអ្នកមិនបាននិយាយក៏ដោយ។

Libra Boyfriend ៖ មនុស្សប្រុស នៅក្នុង Sign មួយនេះ ស្រលាញ់ គឺងាប់ចោលតែម្តង។ ថាអ្នកជាមនុស្សសំណាងក៏ថាបាន ព្រោះថាបើគាត់ស្រលាញ់អ្នកហើយ គាត់គ្មានអ្នកណាផ្សេងទេ គ្រប់យ៉ាងរបស់គាត់ ដូចជា ពេលវេលា ក្តីស្រលាញ់ ក្តីបារម្ភ គឺសម្រាប់តែអ្នកម្នាក់តែប៉ុននោះ។

Scorpio Boyfriend ៖ មនុស្សប្រុស នៅក្នុង Sign មួយនេះ ស្រលាញ់មួយ ដឹងមួយ តែចំពោះមនុស្សដែលគាត់គិតថាជា Right Person តែប៉ុននោះ។ ការស្រលាញ់ប្រភេទនេះ អាចចំណាយពេលយូរបន្តិច តែបើស្រលាញ់ហើយ មិនងាយទៅណាទេ ព្រោះបុរស Scorpio គ្មានអាថ៌កំបាំងអ្វីជាមួយអ្នកនោះទេ ព្រោះគាត់នឹងធ្វើអោយអ្នកមានអារម្មណ៌ថាមនុស្សដែលគាត់ស្រលាញ់គឺអ្នក។

Sagittarius Boyfriend ៖ មនុស្សប្រុស នៅក្នុង Sign មួយនេះ ស្រលាញ់អ្នកណាហើយ គឺថាលេងខ្វល់ពីអ្នកជិតខាងតែម្តង។ គាត់លះបង់គ្រប់យ៉ាង មិនថា ក្តីស្រលាញ់ ក្តីសុខ ក្នុងហេតុផលតែម្យ៉ាង ព្រោះចង់ឃើញអ្នករីករាយ និងមានស្នាមញញឹម។ Sagittarius Boyfriend ជាមនុស្សងាយៗ សាមញ្ញ ជាមួយភាពកំប្លែងពីធម្មជាតិរបស់គាត់ និយាយទៅ គាត់នឹងធ្វើអោយ ក្លាយជាមនុស្សស្រីដែលមានសំណាងបំផុត។

Capricorn Boyfriend ៖ មនុស្សប្រុស នៅក្នុង Sign មួយនេះ មិនសូវជាចេះរ៉ូមែនទិក ប៉ុន្តែពួកគេមិនភ្លេចបារម្ភពីអ្នក និងស្រលាញ់អ្នកនោះទេ។ គាត់មិនសូវចេះសម្តែងទេ គាត់តែងធ្វើអ្វីដែលជាខ្លួនរបស់គាត់ តែយ៉ាងណា គាត់តែងនៅក្បែរអ្នក ចាំជួយអ្នក រាល់ពេលដែលអ្នកត្រូវការជំនួយ ពីគាត់។ គាត់ជាមនុស្សមានទំនួលខុសត្រូវលើស្នេហា គាត់មើលថែក្តីស្រលាញ់ ដែលគាត់មានចំពោះអ្នក និងធ្វើគ្រប់យ៉ាងចេញពីភាពស្មោះត្រង់។

Aquarius Boyfriend ៖ មនុស្សប្រុស នៅក្នុង Sign មួយនេះ មានភាពរ៉ូមែនទិក តាំងពីកំណើតតែម្តង។ ពួកគេបង្កើតភាពទាក់ទាញ ទាំងក្នុងទំនាក់ទំនង និងស្នេហា។

Pisces Boyfriend ៖ មនុស្សប្រុស នៅក្នុង Sign មួយនេះ គឺត្រង់ណាស់ នៅពេលនិយាយពីស្នេហា។ បុរស Pisces ក្លាយជាមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅហើយធម្មជាតិច្នៃប្រឌិតរបស់ពួកគេធ្វើឱ្យពួកគេបង្កើតវិធីថ្មីដើម្បីបង្ហាញពីភាពស្និទ្ធស្នាលរបស់ពួកគេជារៀងរាល់ថ្ងៃ៕

ប្រភព៖ herbeauty ប្រែសម្រួល ៖ Art

មតិយោបល់