• 2020-09-02 00:31:26
  • ព័ត៌មាន

ទណ្ឌិត ឌុច ទទួលមរណៈភាពហើយ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

  • 2020-09-02 00:31:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទណ្ឌិតឈ្មោះ​ កាំង​ ហ្កេកអ៊ាវ​ ហៅ​ ឌុច​ អតីតមេគុកទួលស្លែង ក្នុងសម័យខ្មែរក្រហម បានទទួលមរណភាពហើយ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត កាលពីវេលាម៉ោង០០:៥១​នាទី​ ថ្ងៃទី០២​ ខែកញ្ញា​ ឆ្នាំ២០២០​នេះ។​

ឌុចត្រូវបានផ្តន្ទាទោស ដោយអង្គជំនុំជម្រះសាលាដំបូង នៃអ.វ.ត.ក នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១០ ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមប្រព្រឹត្តនៅគុកទួលស្លែងដោយសម្រេចផ្តន្ទាទោសដាក់ពន្ថនាគាររយៈពេល ៣៥ ឆ្នាំ សងការជាប់ឃុំខុសច្បាប់ ១០ ឆ្នាំ និងសំណងលើការសហការចំនួន ៦ ឆ្នាំ ទោសដែលត្រូវអនុវត្តគឺ ១៩ ឆ្នាំ។ ប៉ុន្តែព្រះរាជអាជ្ញាប្តឹងសាទុក្ខជំទាស់។ អង្គជំនុំជម្រះតុលាការកំពូលបានសម្រេចសេចក្តីនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ដោយផ្តន្ទាទោសឌុចដាក់ពន្ធនាគារអស់មួយជីវិត។

លោក នេត្រ ភក្ដ្រា អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម បង្ហាញរូបភាពឌុច

នៅថ្ងៃ០៦ ខែមិថុនា ឆ្នាំ២០១៣ កាំង ហ្កេកអ៊ាវ ហៅ ឌុច ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារខេត្តកណ្តាល ដើម្បីអនុវត្តទោសជាប់ពន្ធនាគារ ដែលនៅសល់របស់គាត់៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់