• 2020-09-02 08:52:10
  • ស្នេហា

អុញនុះ! ហេតុផលចឹងតាស បានស្រីៗមិនព្រមយកប្តី

  • 2020-09-02 08:52:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូលចិត្ត ជីវិតនៅម្នាក់ឯង ជាជាងការរៀបការ ព្រោះចង់ចំណាយពេល ជីវិតនៅលីវអោយបានយូរ។ មនុស្សស្រីមិនតិចនាក់ទេ ដែលពន្យារពេលជីវិតរៀបការរបស់ខ្លួន ព្រោះតែហេតុផលមួយចំនួន ដោយសារតែខ្លាច នៅមិនទាន់ត្រៀមខ្លួនក្នុងការជ្រើសរើសជីវិតគូរ។ ខាងក្រោមនេះ ជាហេតុផល ដែលស្រីៗ មិនព្រមយកប្តី ៖

រូបតំណាង
  • ខ្លាចការលែងលះគ្នា ៖ ខ្លាចការឈ្លោះគ្នា ខ្លាចការបែកគ្នា ខ្លាចការត្រឡប់មករស់នៅម្នាក់ឯងសារជាថ្មី ខ្លាចពាក្យនិន្ទា ខ្លាចនឹងប្រឈមការពិតដែលត្រូវបាត់បង់។

  • ខ្លាចក្នុងការរើសមនុស្សខុស ៖ មនុស្សស្រី មិនងាយដាក់ចិត្តស្រលាញ់ អ្នកណាផ្តាស់នោះទេ ដូច្នេះ បើពួកគេសម្រេចចិត្តរៀបការ ជាមួយអ្នកណាម្នាក់ហើយ បានន័យថា ពួកគេចង់ចំណាយ មួយជីវិត របស់ពួកគេ ជាមួយអ្នកហើយ។

  • ខ្លាចត្រូវគេងយំម្នាក់ឯង ៖ ក្តីសង្ឃឹម បន្ទាប់ពីរៀបការ គឺអាចមានមនុស្សម្នាក់ ដែលអាចកំដរនាង គ្រប់ពេល មិនថាពេលសប្បាយ ឬពេលកើតទុក្ខ។ ដោយឡែក ពេលអ្នកមានបញ្ហា បែរជាត្រូវគេងយំម្នាក់ឯង គ្មានអ្នកខ្វល់ ដូចមនុស្សខ្លួនមួយ។

  • ខ្លាចបាត់បង់សេរីភាព ៖ ធ្លាប់រស់នៅម្នាក់ឯង ធ្វើអីក៏បាន ដល់ពេលរៀបការ ត្រូវបាត់បង់ អស់ពេលវេលា សូម្បីតែពេលវេលា ជួបជុំមិត្តភក្តិ បងប្អូន ហើយពេលខ្លះសូម្បីតែពេលវេលាផ្ទាល់ខ្លួនក៏គ្មាន។

  • បាត់បង់ការសម្រេចចិត្ត ៖ ធ្លាប់តែធ្វើអ្វីមួយ ខ្លួនជាអ្នកសម្រេច ហយសម្រេចបានគ្រប់យ៉ាង លុះត្រាតែរៀបការរួច រាល់ការសម្រេចត្រូវឆ្លងកាត់ មនុស្សម្នាក់ទៀត។

  • មិនទាន់ត្រៀមខ្លួន សម្រាប់ទទួលយកមនុស្សម្នាក់ទៀត ៖ នៅមិនទាន់ទម្លាប់បាន ក្នុងការរស់នៅជាមួយមនុស្សម្នាក់ទៀត ព្រោះគ្រប់យ៉ាងត្រូវចែកជាពីរ សូម្បីតែបន្តប់គេង បន្ទប់ទឹក គ្រែគេង ...។

ប្រភព៖ herbeauty ប្រែសម្រួល ៖ Art

មតិយោបល់