• 2020-09-08 01:10:00
  • ព័ត៌មាន

កូវីដអត់ទាន់ចប់ បង្ការនាំមេរោគចូលផ្ទះគួរប្រកាន់ភ្ជាប់ទម្លាប់រស់នៅថ្មីនេះដើម្បីសុវត្ថិភាពគ្រួសារ

  • 2020-09-08 01:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយការរីករាលដាលនៃមេរោគកូវីដ១៩ ហាក់ដូចជាស្ងប់ស្ងាត់នៅកម្ពុជា មកទល់បច្ចុប្បន្ននេះប្រជាជនខ្មែរភាគច្រើនបានចាប់ផ្តើមភ្លេចរឿងការពារខ្លួនពីកូវីដ១៩ អស់រលីង ដោយម្នាក់ៗមិនសូវពាក់ម៉ាស ឬ លាងសម្អាតដៃញឹកញាប់ដូចពេលកូវីដផ្ទុះដំបូងឡើយ។ ពិតណាស់នៅផ្ទះធានាសុវត្ថិភាព តែសម្ងំក្នុងផ្ទះយូរ ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារខ្លាំងដែរ ។

ដោយមើលឃើញពីទំនោរធ្វេសប្រហែស ស្របនឹងតម្រូវការចេញក្រៅដើម្បីជីវភាព ក្រសួងសុខាភិបាលកម្ពុជាបានប្រឹងអំពាវនាវឲ្យបងប្អូនបន្តការពារខ្លួនឲ្យខ្ជាប់ខ្ជួនពេលចេញក្រៅ ដោយដាច់ខាតមិនត្រូវចោលទម្លាប់រស់នៅថ្មីចាំបាច់ដើម្បីធានាបាននូវសុវត្ថិភាពពីកូវីដ ដូចជា ការពាក់ម៉ាស និងលាងសម្អាតដៃញឹកញាប់ ដោយគួរមានទឹកបាញ់សម្លាប់មេរោគ ឬ ជែលលាងដៃជាប់ខ្លួនជាប្រចាំតាមខ្លួន

ដើម្បីផ្តល់ភាពកក់ក្តៅដល់ក្រុមគ្រួសារ អ្នកគួរសម្អាតកន្លែងដែលងាយមានមេរោគកាន់ជាប់ឲ្យបានញឹកញាប់ ដូចជា ឥដ្ឋការ៉ូ សម្ភារតុកៅអី និងកញ្ចក់ ដោយអ្នកអាចជ្រើសរើសយកទឹកសម្អាតកម្ចាត់មេរោគម៉ាក Promax។

ទឹកកម្ចាត់មេរោគម៉ាក Promax អាចធ្វើឲ្យផ្ទៃ ដែលបានដុសជូត មានសភាព សភ្លឺថ្លា និងអាចកម្ចាត់បាក់តេរី រួមទាំងមេរោគផ្សេងៗ បានយ៉ាងមានប្រសិទ្ធភាពឆាប់រហ័ស។ មិនត្រឹមតែអាចប្រើប្រាស់បានក្នុងផ្ទះប៉ុណ្ណោះទេ ដៃគូកម្ចាត់មេរោគ និងបាក់តេរីទាំង ២ប្រភេទនេះ អាចប្រើប្រាស់នៅការិយាល័យ ហាងលក់ទំនិញ និងកន្លែងផ្សេងៗបានទៀត។

ទឹកកម្ចាត់មេរោគម៉ាក Promax មានការទទួលស្គាល់ និងការគាំទ្រពីក្រសួងសុខាភិបាល (MOH) និងអង្គការសុខភាពពិភពលោក (WHO) ហើយត្រូវបានប្រើប្រាស់ ដើម្បីបំផ្លាញមេរោគនៅនឹងទីកន្លែងដែលមានករណីឆ្លង នៅពេលមានការផ្ទុះឡើងនៃមេរោគថ្មីមិនស្គាល់អត្តសញ្ញាណច្បាស់លាស់ ដូចក្នុងករណី Covid-19 ជាដើម៕

អត្ថបទទាក់ទង ៖ តោះ! មកយល់ដឹងឲ្យកាន់តែច្បាស់រវាង ទឹកសម្អាត និងទឹកសម្លាប់មេរោគជៀសវាងការប្រើខុស

អត្ថបទ៖ Saroeun Sophearom

មតិយោបល់