• 2020-09-04 06:08:20
  • ព័ត៌មាន

ក្រសួងណែនាំឲ្យយកចិត្តដាក់ខ្ពស់ ដល់បេក្ខជនពិការ ត្រៀមប្រលងពេលខាងមុខ

  • 2020-09-04 06:08:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្មានការរើសអើង ចំពោះបេក្ខជន ដែលត្រូវប្រឡង សញ្ញាបត្រទី៩ ដែលនឹងប្រព្រឹត្តទៅនាខែវិច្ឆិកា ខាងមុខនេះ មិនថាពួកគាត់ពិការភ្នែក ឬបាត់បង់អវៈយវៈណាមួយក៏ដោយ ផ្ទុយទៅវិញត្រូវយកចិត្តទុកដាក់ខ្ពស់សម្រាប់ពួកគាត់។

បេក្ខភាព ប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ដែលអសមត្ថភាពរាងកាយ ដូចជា ពិការភ្នែក គថ្លង់ ក៏ដូចជា ពិការដៃឬជើង មិនត្រូវបានរើសអើងសម្រាប់ការប្រឡងនោះទេ។ មិនត្រឹមតែប៉ុននោះ ពួកគេនឹងទទួលបានការយកចិត្តទុកដាក់ជាពិសេសពីក្រុមការងារប្រឡង និងការកែវិញ្ញាសារជាលក្ខណៈពិសេសផងដែរ។

ចំពោះ វិញ្ញាសារប្រឡង បេក្ខជនពិការភ្នែក ត្រូវបានអនុរក្ស អានវិញ្ញាសារអោយស្តាប់ ឬកត់ត្រា សម្រាប់បេក្ខជន និងដកចេញនូវវិញ្ញាសារដែលពាក់ព័ន្ធទៅនឹងគំនូរ។ គួរបញ្ជាក់បន្ថែមថា បេក្ខជនគថ្លង់ មិនប្រឡងវិញ្ញាសារសរសេរតាមអានទេ ហើយសន្លឹកកិច្ចការរបស់បេក្ខជនពិការភ្នែក ត្រូវកែដោយលោកគ្រូ អ្នកគ្រូ ដែលមកពីវិទ្យាល័យអប់រំពិសេស។

គួរបញ្ជាក់ដែរថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងប្រព្រិត្តទៅនៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២០៕

ប្រភព  ៖ ក្រសួងអប់រំ

អត្ថបទ ៖ Art

មតិយោបល់