• 2020-09-08 02:44:49
  • ព័ត៌មាន

អភិបាលខេត្តកំពង់ឆ្នាំង ត្រៀមអភិវឌ្ឍន៍តំបន់ទេសចរណ៍នៅក្នុងស្រុកចំនួន២

  • 2020-09-08 02:44:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំពិភាក្សារៀបចំផែនការគ្រប់គ្រងអភិរក្ស និងអភិវឌ្ឍន៍តំបន់ទេសចរណ៍ព្រៃខ្មែរ(ភ្នំរាប់បាត្រ, ភ្នំដើមផ្កា, ទំនប់ឈ្វាំង), តំបន់អេកូទេសចរណ៍ធម្មជាតិភ្នំសន្ទូច ស្ថិតនៅក្នុងស្រុករលាប្អៀរ និងតំបន់ទេសចរណ៍កម្សាន្តទំនប់គង្គា ស្ថិតនៅក្នុងស្រុកទឹកផុស។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្ត បានជម្រុញឱ្យអាជ្ញាធរស្រុក និងអ្នកពាក់ព័ន្ធត្រូវគិតគូរទៅលើទិដ្ឋភាពការគ្រប់គ្រងភូមិសាស្ត្រ គោលដៅការអភិវឌ្ឍន៍ និងការដឹកនាំគ្រប់គ្រង ដោយជួយគាំទ្រផ្នែកបច្ចេកទេស និងរៀបចំគម្រោងយ៉ាងណាដើម្បីឱ្យមានការអភិវឌ្ឍន៍នៅតំបន់ទេសចរណ៍ទាំងនោះមាននិរន្តរភាព និងស្ថិរភាព លើកកម្ពស់សេដ្ឋកិច្ច ជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋាន។

ឯកឧត្តម បានជម្រុញបន្ថែមឱ្យអាជ្ញាធរ និងអ្នកពាក់ព័ន្ធត្រូវពង្រឹងការគ្រប់គ្រងតំបន់ទេសចរណ៍ឱ្យបានច្បាស់លាស់ មានរបៀបរៀបរយនិងសោភ័ណភាពល្អ ធ្វើយ៉ាងណាដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ទៅកម្សាន្តនៅតំបន់ទេសចរណ៍ទាំងនោះឱ្យបានច្រើនកុះករ។

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

មតិយោបល់