• 2020-09-10 01:45:25
  • ព័ត៌មាន

ច្បាស់ហើយ! ពិតជាមានករណី ជនជាតិចិន២នាក់ បានរត់គេចចេញ ពីមណ្ឌលចត្តាឡីស័ក ពិតមែន

  • 2020-09-10 01:45:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានករណី បុរស ដែលជាជនជាតិចិន ២នាក់ បានរត់គេច ពីមណ្ឌលចត្តាឡីស័ក កាលពីរសៀល ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០។

ស្របតាមការឆ្លើយតប របស់លោកជំទាវ ឱ វណ្ណឌីន ទៅកាន់អ្នកសារព័ត៌មាន កាលពីពេលម្សិលមិញនេះ បានអោយដឹងថា ពិតមានករណីជនជាតិចិន​ ០២នាក់បានរត់ចេញពីសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ​ ពិតប្រាកដមែន។ លោកជំទាវ បានបញ្ជាក់បន្ថែមថា ជនជាតិចិន ទាំង២នាក់នេះ ជាអ្នកដំណេីរមកពីប្រទេសចិន ហើយបានមកដល់កម្ពុជានៅម៉ោងប្រហែល១១ថ្ងៃត្រង់ ថ្ងៃទី០៨​ ខែកញ្ញា​ ឆ្នាំ២០២០។

គួរអោយដឹងដែរថា ហេតុការណ៌បានកេីតឡេីង​ ក្រោយពីបានចូលស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ​ ដេីម្បីរងចាំលទ្ធផលតេស្តរកវីរុសកូវីដ-១៩​ ពួកគាត់​ ក៏មានទំនាស់គ្នីគ្នា​គាត់​ បន្ទាប់មក​ ក៏រត់ចេញពីសណ្ឋាគារនោះតែម្តងនៅរសៀលថ្ងៃទី០៩​ ខែកញ្ញា​ ឆ្នាំ២០២០។

បច្ចុប្បន្ន​ អាជ្ញាធរមានសមត្ថកិច្ចបាន​ និងកំពុងតែស្រាវជ្រាវរក​បុគ្គលទាំងពីរនាក់ខាងលេីនេះ ហេីយលទ្ធផលតេស្តរបស់ពួកគាត់ទាំងពីរនាក់​ គឺអវិជ្ជមានវីរុសកូវីដ-១៩​ ដែលតម្រូវឲ្យបន្តធ្វេីចត្តាឡីស័កជាបន្តទៀត​៕

អត្ថបទ៖​ Art

មតិយោបល់