• 2020-09-10 10:03:17
  • ព័ត៌មាន

មិនមែនធំតែក្រុមហ៊ុនទេ ទឹកចិត្តសប្បុរសរបស់ថ្នាក់ដឹកនាំ បុគ្គលិក និងទីប្រឹក្សាធានារ៉ាប់រងគ្រប់រូបក្នុងការបរិច្ចាគឈាមក៏ល្អប្រពៃដែរ

  • 2020-09-10 10:03:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីមនុស្សធម៌ផ្តល់ឈាមមួយ បានរៀបចំដោយក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា នាព្រឹកថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២០ នៅការិយាល័យស្នាក់ការកណ្តាល និងតាមបណ្តាការិយាល័យសាខារបស់ក្រុមហ៊ុនផ្ទាល់ដោយមានការចូលរួមពីថ្នាក់ដឹកនាំ បុគ្គលិកគ្រប់ជាន់ថ្នាក់ និងទីប្រឹក្សាធានារ៉ាប់រងរបស់ក្រុមហ៊ុនដោយមានកិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម (National Blood Transfusion Centre)។

កម្មវិធីនេះត្រូវបានធ្វើឡើងដើម្បីជាចំណែកមួយជួយដល់សង្គម ពិសេសគ្រួសារកម្ពុជាដែលមានតម្រូវការឈាមបច្ចុប្បន្ន និងអ្នកដែលត្រូវការឈាមបន្ទាន់ ហើយនេះជាសកម្មភាពដ៏ប្រពៃដែលគ្រប់គ្នាគួរតែយកគំរូតាម។

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដំបូងបង្អស់ និងឈានមុខគេនៅកម្ពុជាអស់រយៈពេល ៨ ឆ្នាំមកហើយ។ ក្រុមហ៊ុនធានារ៉ាប់រងមួយនេះមានបេសកកម្មក្នុងការជួយកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំជូនប្រជាជនកម្ពុជា ហើយក្រុមហ៊ុនក៏តែងតែចូលរួមសកម្មភាពសង្គមដូចជា ការចែកកង់ និងមួកសុវត្ថិភាព ការបរិច្ចាគថវិកាគាំទ្រមន្ទីរពេទ្យកុមារ និងការឧបត្ថម្ភធំដល់ការរត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្តផងដែរ៕

សុភារម្យ

មតិយោបល់