• 2020-09-11 06:19:38
  • ព័ត៌មាន

កាន់តែងាយស្រួល! ក្រុមហ៊ុនដឹកជញ្ជូនរហ័ស ALEKO ផ្តល់លក្ខខណ្ឌល្អជួយច្រើនចំពោះអាជីវកម្មអនឡាញ

  • 2020-09-11 06:19:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាន់តែស្រួល និងចំណេញច្រើន សម្រាប់អាជីវកម្មអនឡាញទាំងអស់ ឆាប់ៗ ខាងមុខនេះ នឹងមានក្រុមហ៊ុនបញ្ញើរហ័សថ្មីមួយទៀតហើយ ឈ្មោះថា អាឡេកូ អេចប្រេស (ALEKO EXPRESS) ត្រៀមលេចរូបរាងឡើង ដើម្បីផ្តល់ជូនសេវាកម្មដឹកជញ្ជូនអីវ៉ាន់ឆាប់រហ័ស ទៅកាន់អតិថិជនគ្រប់ទីកន្លែង ។ ទោះបីជាក្រុមហ៊ុនដឹកជញ្ជូនមួយនេះ ទើបតែបង្កើតមែន ប៉ុន្តែសេវាកម្មបម្រើអតិថិជន មានការធានាត្រឹមត្រូវ ចំពោះរាល់ការខូច ឬបាត់ទំនិញអតិថិជន ជាមួយការផ្តល់លក្ខខណ្ឌល្អៗជាច្រើនទៀត មិនចាញ់ក្រុមហ៊ុនចាស់ៗ ដែលបានដំណើរយូរនោះទេ។ នេះបើតាមការឲ្យដឹងពី អ្នកតំណាងក្រុមហ៊ុនដឹកជញ្ជូនថ្មី ALEKO EXPRESS ។

ក្រុមហ៊ុនបញ្ញើរហ័ស ALEKO EXPRESS មានសេវាកម្ម ដូចជា ៖ ទទួលបញ្ញើពីអ្នកលក់, និងដឹកជញ្ជូនទៅដល់ទីតាំងរបស់អតិថិជន ជាមួយនឹងក្រុមអ្នកដឹកដែលមានជំនាញ, បទពិសោធន៍, សេវារហ័ស, និង មានទំនួលខុសត្រូវខ្ពស់ផងដែរ។ ចំពោះសេវាកម្មដែលត្រូវប្រមូលប្រាក់ពីអតិថិជន នឹងត្រូវទូទាត់ទៅឲ្យអ្នកលក់វិញ គឺមិនឲ្យលើសពីមួយថ្ងៃឡើយ។

មិនតែប៉ុណ្ណោះ ដើម្បីបង្កើតភាពងាយស្រួលក្នុងការទំនាក់ទំនង ក្រុមហ៊ុនគ្រោងនឹងបង្កើត Group chat ជាមួយអ្នកលក់ទាំងអស់ ដោយអ្នកលក់ គ្រាន់តែទម្លាក់ព័ត៌មានទីតាំង និងពេលវេលា នោះក្រុមអ្នកដឹកនឹងទៅដល់កន្លែងយកអីវ៉ាន់ពីអ្នកលក់ ហើយដឹកជូនអតិថិជនភ្លាមៗតែម្តង មិនឲ្យរង់ចាំយូរឡើយ។

លើសពីនេះទៀត ក្រុមហ៊ុនថ្មីនេះ នឹងដំណើរការរាល់ថ្ងៃ ម៉ោងធ្វើការ ចាប់ពីម៉ោង ៧ព្រឹក ដល់ ១០យប់ ដែលមានការដឹកជញ្ជូន ៣ជើងក្នុងមួយថ្ងៃ នោះអតិថិជនរបស់អ្នកនឹងមិនមានការរង់ចាំយូរនោះទេ។

អត្ថប្រយោជន៍ដែលអតិថិជនរបស់ក្រុមហ៊ុន ALEKO នឹងទទួលបាន គឺ មានតម្លៃធូរថ្លៃជាងក្រុមហ៊ុនដឹកជញ្ជូនដទៃ , សេវាឆាប់រហ័ស មានទំនួលខុសត្រូវខ្ពស់ ដែលអាចធ្វើឲ្យអ្នកកាន់តែទុកចិត្តចំពោះសេវាកម្មមួយនេះ។

សម្រាប់អតិថិជន VIP របស់ក្រុមហ៊ុន នឹងទទួលបានអត្ថប្រយោជន៍ពិសេស ជាងអតិថិជនធម្មតាផងដែរ។ ចំពោះការទូទាត់ថ្លៃសេវាដឹកជញ្ជូន អ្នកក៏អាចធ្វើក្នុងមួយខែម្តងដែលក្រុមហ៊ុនបានគិតយ៉ាងម៉ត់ចត់ដល់ការមមាញឹកក្នុងអាជីវកម្មរបស់អ្នក។

ដើម្បីអបអរដល់ការបើកដំណើរការ និងពិធីបុណ្យភ្ជុំបិណ្ឌ ក្រុមហ៊ុនបានរៀបចំប្រូម៉ូសិនពិសេសសម្រាប់អតិថិជន គឺបញ្ចុះតម្លៃ ៥០% ទៅលើថ្លៃដឹកទំនិញទាំងអស់ ចាប់ពីថ្ងៃទី៩ ដល់ ថ្ងៃទី៣០ កញ្ញា ២០២០។ សម្រាប់ព័ត៌មានបន្ថែមអ្នកអាចទាក់ទង ៖

  • លេខទូរស័ព្ទ: ០៩២/០៩៣/០៦៨ ៥០៧ ២២២
  • ហ្វេសប៊ុកផេក: Aleko Express

អត្ថបទ៖ Saroeun Sophearom

មតិយោបល់