• 2020-09-12 04:37:59
  • ព័ត៌មាន

កុំបង្អង់យូរ! ពេលត្រលប់មកពីវត្តភ្លាម ទៅលេងសួនទឹកភ្លែត បានកាដូហ្រ្វីហេីយ បានរាំលេងកំសាន្តទៀត!

  • 2020-09-12 04:37:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពីបានចាប់ផ្តើមបើកដំណើរការត្រឹមរយៈពេលខ្លីប៉ុណ្ណោះ សង្កេតឃើញថាសួនទឹកលំដាប់អន្តរជាតិ Garden City Water Park ដែលមានទំហំធំជាងគេនៅប្រទេសកម្ពុជាទទួលបានគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ភ្ញៀវជិតឆ្ងាយ ស្ទើរគ្រប់វ័យទាំងអស់។

ក្រៅពីភាពសម្បូរបែបបរិយាកាសថ្មីប្លែក បូករួមជាមួយនឹងឧបករណ៍លេងកម្សាន្ដដែលពុំធ្លាប់មានពីមុនមក សួនទឹកដ៏ប្រណីតមួយនេះក៏អាចជួយឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ បន្ថយភាពតានតឹង ដោយពុំចាំបាច់ត្រូវចំណាយពេលយូរក្នុងការធ្វើដំណើរទៅផ្លូវឆ្ងាយ ព្រោះវាមានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីវិមានឈ្នះឈ្នះ ខណ្ឌជ្រោយចង្វារ ក្បែរសួនសត្វភ្នំពេញសាហ្វារីតែម្តង។

កាន់តែអស្ចារ្យជាងនេះទៅទៀត ដើម្បីអបអរក្នុងឱកាសថ្ងៃកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ សួនទឹក Garden City Water Park នឹងធ្វើការផ្តល់ជូននូវកាដូពិសេសៗជាច្រើនភ្លាមៗ ចាប់ពីថ្ងៃទី៨-១៦ ខែកញ្ញា សម្រាប់អតិថិជនដែលពាក់អាវប៉ាក់ពណ៌ស ឬអាវពណ៌ស ។ អតិថិជនគ្រាន់តែពាក់អាវស ឬអាវប៉ាក់ពណ៌ស ពេលត្រឡប់មកពីវត្ត នៅបញ្ជរគិតលុយ អ្នកទទួលបានកាដូបន្ថែមនេះ។ សម្រាប់ការលេងកម្សាន្តនានានៅក្នុងសួនទឹក គឺតម្រូវឲ្យអតិថិជនទាំងអស់ស្លៀកសម្លៀកបំពាក់សម្រាប់ហែលទឹកឲ្យបានសមរម្យ មិនមែនខោអាវពណ៌ ស នោះទេ។

អ្វីដែលមិនអាចភ្លេចបាននោះគឺ វត្តមាន DJ ដ៏ល្បីរួមទាំងតន្ត្រីកន្រ្តាក់អារម្មណ៍ ធ្វើឲ្យបរិយាកាសកាន់រំភើបរីករាយបំភ្លេចមិនបាន។ ត្រៀមខ្លួនក្នុងការជួបជាមួយ ឌីជេ MAILY, ឌីជេ ALEX MATT - អេឡិច, ឌីជេ Dj Vocka Cambodia, ឌីជេ AVIDA និងក្រុមតន្រ្តី Muzikbyte នៅថ្ងៃទី ១៧ ដលថ្ងៃទី ២០ ខែកញ្ញា ចាប់ពីម៉ោង ១ ដល់ ៥ ល្ងាចនៅ Garden City Water Park។

នៅមិនទាន់អស់នៅឡើយទេ ក្នុងនោះដែរក៏មានការបញ្ចុះតម្លៃលើសំបុត្រចូលលេងកម្សាន្តរហូតដល់ទៅ ៤០% និងហ្រ្វីសម្រាប់កុមារដែលមានកម្ពស់ក្រោម ៨០ សង់ទីម៉ែត្រផងដែរ។

គ្មានអ្វីត្រូវស្ទាក់ស្ទើរឡើយ គួរចំណាយពេលសម្រាកលំហែជាមួយក្រុមគ្រួសារ មិត្តភ័ក្តិ និងមនុស្សជាទីស្រលាញ់ ក្នុងឱកាសនៃការផ្តល់ជូនដែលកម្រមានពី សួនទឹក Garden City Water Park។

ចាំកាលទៀត! តោះចេញពីវត្តទៅលេងទឹកទាំងអស់គ្នា!

តម្លៃសំបុត្រ៖

  • តម្លៃ ២៥ដុល្លារ បញ្ចុះនៅសល់ ១៥ដុល្លារ សម្រាប់មនុស្សធំ (កម្ពស់ ១,២១ម៉ែត្រឡើង)

  • តម្លៃ ១៥ ដុល្លារបញ្ចុះនៅសល់ ៩ដុល្លារ សម្រាប់កុមារ (កម្ពស់ពី ៨១សង់ទីម៉ែត្រ ដល់ ១,២០ម៉ែត្រ) ស្រ្តីមានផ្ទៃពោះ និងមនុស្សចាស់អាយុ ៦៥ឆ្នាំឡើង Free ចំពោះកុមារមានកម្ពស់ក្រោម ៨០សង់ទីម៉ែត្រ។

  • ដើម្បីពង្រឹងនូវគុណភាព និងអនាម័យសម្រាប់ភ្ញៀវទាំងអស់ សួនទឹកនឹងធ្វើការបិទសម្រាកនៅថ្ងៃច័ន្ទ។

បញ្ជាក់៖

  • តម្លៃសំបុត្ររាប់បញ្ចូលការកម្សាន្តទាំងអស់ ចំនួន ៣៨ ហ្គេមនៅក្នុងសួនទឹក ដោយមិនមានការគិតលុយបន្ថែមទៀតឡើយ

  • សួនទឹកបើកដំណើរការចាប់ពីម៉ោង ១០ព្រឹក ដល់ម៉ោង ៦ល្ងាច ។ សំបុត្រចូលកម្សាន្ត អាចរកទិញបាននៅកន្លែងលក់សំបុត្ររបស់ Garden City Water Park ។

  • ដើម្បីកក់សំបុត្រ ឬកន្លែងអង្គុយ សូមទាក់ទងលេខ ៖ 089 84 3333 និង 097 417 5555 ។

សម្រាប់ទីតាំង៖ ជិតសារមន្ទីរវិមានឈ្នះឈ្នះ និងភ្នំពេញសាហ្វារី ស្ថិតនៅតាមបណ្ដោយមហាវិថីវិមានឈ្នះឈ្នះ, ខណ្ឌជ្រោយចង្វារ, រាជធានីភ្នំពេញ https://g.page/garden-city-water-park?share

សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់សួនទឹក Garden City Water Park ដោយចុចត្រង់នេះ

មតិយោបល់