• 2020-09-14 04:01:09
  • ព័ត៌មាន

អបអរសាទរ! ​​អតិថិជនធីផត៥​រូបឈ្នះរង្វាន់ប្រចាំឆ្នាំ Honda Scoopy I 2020

  • 2020-09-14 04:01:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធីផត បានរៀបចំកម្មវិធីចាប់រង្វាន់ធំ "កម្មវិធី ធីផត! លក់ដាច់លេខ១ ទទួលបានភ្លាម និង ឧកាសឈ្នះកាន់តែធំ" ប្រចាំឆ្នាំជូនអតិថិជនរបស់ខ្លួនទូទាំងប្រទេស នៅផ្សារទំនើបអ៊ីអនសែនសុខ កាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅនេះ ដោយមានការចូលរួមពីតារាកិត្តិយសជាតារាចំរៀងល្បីវ័យក្មេងប្រចាំប្រទេសកម្ពុជាគឺ កញ្ញា រ៉េត ស៊ូហ្សាណា ដែលបង្កឲ្យមានភាពភ្ញាក់ផ្អើល និងសប្បាយរីករាយដល់ទស្សនិកជនជាច្រើនកោះករ នៅក្នុងកំឡុងពេលនោះផងដែរ ។

គួរបញ្ចាក់ផងដែរថា ធីផត បានរៀបចំកម្មវិធីនេះឡើងចាប់តាំងពី ថ្ងៃទី១ ខែមិនា រហូតដល់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ដើម្បីអបអរសាទរការលក់ដាច់លេខ១ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាផ្តល់រង្វាន់ដល់អតិថិជន ដែលគាំទ្រផលិតផលធីផតតាំងពីដើមមក ដោយអតិថិជន នឹងទទួលបាននូវទឹកដោះគោខាប់ធីផត១កំប៉ុងភ្លាមៗ ដោយគ្រាន់តែយកសម្បកផលិតផលធីផតប្រើប្រាស់រួច (ទឹកដោះគោខាប់ ឬ ទឹកដោះគោស្រស់) ចំនួន 24 សន្លឹកមកប្តូរ យើងផ្តល់ធីផតរហូតដល់រាប់ម៉ឺនកំប៉ុងដល់អតិថិជន។

កាន់តែពិសេសអតិថិជនក៏មានឱកាសម្តងទៀតក្នុងការផ្សងសំណាងយករង្វាន់ម៉ូតូ Honda Scoopy I 2020 ផងដែរ ដោយគ្រាន់តែសរសេរឈ្មោះ លេខទូរស័ព្ទ និងអាស័យដ្ឋាន លើសម្បកផលិតផល ដែលបានប្តូរខាងលើប៉ុណ្ណោះ។ ពេលនេះយើងបានរកឃើញអ្នកដែលមានសំណាងចាប់ឆ្នោតត្រូវអំឡុងពេលផ្សាយផ្ទាល់នៅផ្សារទំនើបអ៊ីអនសែនសុខ និងតាម រយៈហេ្វសបុកផេក F&N Cambodia, MYTV, Khmerload, កោះសន្តិភាព និង កម្មវិធី 3Fun កាលពីថ្ងៃទី ០៩ ខែ កញ្ញា កន្លងទៅ។

តោះ! នាំគ្នាទៅស្គាល់អតិថិជនធីផត ទាំង ៥ រូប

  • ១: ឈ្នោះ ជា យូខេង មកពីខេត្តកណ្ដាល (ក្រុងតាខ្មៅ)

  • ២: ឈ្នោះ ប្រូន ចិន្ថា មកពីរាជធានីភ្នំពេញ។

  • ៣: ឈ្នោះ ឌី ឃុននាង មកពីខេត្តកណ្ដាល (ក្រុងតាខ្មៅ)

  • ៤: ឈ្នោះ មាស ចិន មកពីខេត្តកំពង់ចាម

  • ៥: ឈ្នោះ តូវ យូវេង មកពីខេត្តកំពង់ធំ

ធីផត គឺជាផលិតផលលក់ដាច់លេខ ១ ! ដែលនាំចូលមកពីប្រទេសថៃ ដែលមានគុណភាពខ្ពស់ រសជាតិផ្អែមឈ្ងុយឆ្ងាញ់ជាប់ចិត្ត អតិថិជននិយមប្រើសំរាប់ឆុងកាហ្វេ តែបៃតង តែក្រហម ផាសិនទឹកដោះគោ ទឹកក្រឡុក ឬបង្អែម និងភេសជ្ជៈជាច្រើនមុខផ្សេងៗទៀត។

ផលិតផលធីផតមានដូចជា ទឹកដោះគោខាប់ធីផតកំប៉ុង ទឹកដោះគោខាប់ធីផតកញ្ចប់២គីឡូ ទឹកដោះគោស្រស់ធីផតអ៊ិចស្រ្តា និងទឹកដោះគោខាប់ធីផតទីបច្របាច់ដែលមានជាច្រើនរសជាតិសំរាប់ជ្រើសរើសតាមចំណង់ចំណូលចិត្ត។

ក្រុមហ៊ុន F&N សូមថ្លែងអំណរគុណដល់ដល់អតិជនទាំងអស់ដែលបានបន្តគាំទ្រ ផលិតផល ធីផត សូមជូនបងប្អូនទាំងអស់គ្នាមានសុខភាពល្អ មានសំណាងល្អ អាជីវកម្មកាន់តែរីកចម្រើន សូមអរគុណ៕

អត្ថបទ៖ Sponsor

មតិយោបល់