• 2020-09-22 08:42:04
  • ព័ត៌មាន

មានលក់ហើយ! យ៉ាអួគិរីសួគ៌ ចេញពីកសិដ្ឋានខ្មែរនៅភ្នំតាម៉ៅ អាចរកទិញនៅកន្លែងទាំងនេះបាន

  • 2020-09-22 08:42:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពីបានដាក់លក់ជាលើកដំបូង ទឹកដោះគោសុទ្ធ ១០០% និងយ៉ាអួគិរីសួគ៌ យើងសង្កេតឃើញមានការសរសើរមិនដាច់ពីមាត់ ទាំងរសជាតិ និងគុណភាព។

អ្នកមីង ស្រីម៉ុច ដែលបានទិញទឹកដោះគោសុទ្ធ និងយ៉ាអួគិរីសួគ៌តាំងពីចេញលក់ដំបូង បានរៀបរាប់ប្រាប់ Sabay ថា ទឹកដោះគោសុទ្ធគិរីសួគ៌ មានរសជាតិឆ្ងាញ់ មិនទ្រលាន់ អាចញ៉ាំបានច្រើន ឯយ៉ាអួវិញ ក៏មានរសជាតិឆ្ងាញ់ដែរ ជាពិសេសគឺកូនតូចៗរបស់អ្នកមីងតែម្ដង។

ដោយមានការសរសើរមិនដាច់ពីមាត់ និងការគាំទ្រនូវរសជាតិរបស់ទឹកដោះគោសុទ្ធ ១០០% និងយ៉ាអួគិរីសួគ៌ ទើបធ្វើឲ្យក្រុមការងាររបស់កសិដ្ឋាន Kirisu កំពុងខិតខំកាន់តែខ្លាំង ដើម្បីបង្កើនការលក់ឲ្យបានកាន់តែច្រើនលើទីផ្សារ។

សូមបញ្ជាក់ថា យ៉ាអួគិរីសួគ៌ បានចេញលក់ជាបណ្តើរៗហើយ ដោយមាននៅផ្សារម៉ាក្រូ, ផ្សារទំនើបឡាក់គីគ្រប់សាខា រួមទាំង២សាខា​នៅខេត្តសៀមរាប និង១សាខានៅខេត្តបាត់ដំបង, ផ្សារ Fair Plus ទាំង៥សាខា រួមទាំងសាខាខេត្តកំពង់ចាម និងខេត្តកំពត, ផ្សារបាយ័ន ៧មករា, ផ្សារបាយ័នទួលគោក, ផ្សារបាយ័នជ្រោយចង្វារ, ផ្សារទំនើបស៊ូភើស្ត័រភ្នំពេញថ្មី និងផ្សារទំនើបអារ៉ូណា។ អ្វីដែលកាន់តែពិសេស គឺក្រុមហ៊ុនបានផ្ដល់ប្រូម៉ូសិន ទិញទឹកដោះគោស្រស់គិរីសួគ៌ មិនថាចំណុះ ២លីត្រ ឬ ៨៣០មីលីលីត្រ នឹងទទួលបានការបន្ថែមយ៉ាអួ ដោយឥតគិតថ្លៃថែមទៀតផង។

គួរឲ្យដឹងផងដែរថា ទឹកដោះគោសុទ្ធ និងយ៉ាអួគិរីសួគ៌ ផលិតចេញពីកសិដ្ឋានគិរីសួគ៌ ដែលលាតសន្ធឹងលើផ្ទៃដី ៣០០ហិចតា នៅតំបន់ភ្នំតាម៉ៅ ខេត្តតាកែវ។ កសិដ្ឋាន បាននាំចូលប្រភេទគោយកទឹកដោះល្អបំផុតពីប្រទេសអូស្រ្ដាលី និងបានប្រើប្រាស់បច្ចេកទេសទំនើបចុងក្រោយបំផុត រួមនឹងអ្នកជំនាញពីអ៊ីស្រាអែល ដែលជាប្រទេសជំនាញខាងផលិតទឹកដោះគោ ដើម្បីធានាបាននូវរសជាតិ គុណភាព និងទំនុកចិត្តពីអ្នកទទួលទាន៕

អត្ថបទ៖ Saroeun Sophearom

មតិយោបល់