• 2020-09-24 06:23:07
  • ព័ត៌មាន

ផ្ទះប្រជាពលរដ្ឋជាង៥០ខ្នងនៅជិតព្រំដែនកម្ពុជា-ថៃ រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង

  • 2020-09-24 06:23:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្ទះប្រជាពលរដ្ឋជាង ៥០ខ្នង នៅជិតព្រំដែនកម្ពុជាថៃ រងគ្រោះដោយសារជំនន់ទឹកភ្លៀង និងទឹកជំនន់ហូរធ្លាក់មកពីប្រទេសថៃ​ ត្រូវបានកងកម្លាំងអង្គភាពវរសេនាតូចថ្មេីរជេីងលេខ​៥១៣​ ជួយសង្គ្រោះ ។

ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បាន​ចាត់តាំង​កម្លាំងអង្គភាពវរសេនាតូចថ្មេីរជេីងលេខ​៥១៣​ ចំនួន៣០នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ យូ សុគន្ធភក្តី មេបញ្ជាការ វរសេនាតូច ចុះ​ជួយ​ប្រជាពលរដ្ឋ​ រងគ្រោះ​ដោយ​ទឹកជំនន់​ទឹកភ្លៀង​ រួមជាមួយនឹងទឹកជំនន់ហូរធ្លាក់មកពីប្រទេសថៃ បណ្តាលអោយលិចផ្ទះប្រជាពលរដ្ឋ​សរុបរួម៥៣ខ្នង និងផ្ទះលិចមិនអាចរស់នៅបានចំនួន៦ខ្នង ដែលស្ថិតនៅ​ភូមិវត្តចាស់​ ឃុំ​អូរបីជាន់​ ស្រុក​អូជ្រៅ​ ខេត្តបន្ទាយមានជ័យ​ ។

ប្រជាពលរដ្ឋចំនួន៦គ្រួសារ និងសម្ភារមួយចំនួនត្រូវបានកងកម្លាំងសហការជាមួយអាជ្ញាធរមូលដ្ឋាន បានដឹកជញ្ជូនមកដល់​ទី​ទួលសុវត្ថិភាព​ និងកំពុង​ស្នាក់​នៅ​ បណ្តោះអាសន្ន​នៅ​សាលា​ឃុំ​អូរបីជាន់​។

ប្រភព៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ

មតិយោបល់