• 2020-09-24 06:40:15
  • ព័ត៌មាន

តៃវ៉ាន់​ព្រមាន​ថា​ខ្លួន​​ មាន​កាំជ្រួច​​​អាច​បាញ់​ដល់​ចិន​ដីគោក​បាន​យ៉ាង​ងាយ​​​

  • 2020-09-24 06:40:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មូលដ្ឋាន​ទ័ពអាកាស​តៃវ៉ាន់​បាន​អះអាង​​ឲ្យដឹងថា កងទ័ពអាកាស​របស់​តៃវ៉ាន់​កំពុង​ត្រៀម​ទុក​កាំជ្រួច​បណ្តែត​បាញ់​ពី​អាកាស​ទៅ​ដី​ដែល​អាច​វាយប្រហារ​ចិន​​ដីគោក​បាន​។​ ​​​

ការ​លើក​ឡើង​ខាង​លើ​ស្របពេលប្រធានាធិបតី​កោះ​តៃវ៉ាន់​លោកស្រី Tsai Ing-wen ​ស្វាគមន៍​ក្រុម​អាកាសយានិក​យន្តហោះ​ប្រយុទ្ធ ​F-CK-1C/D​ជាច្រើន​នាក់ដែល​​រារាំង​យន្តហោះ​យោធា​ចិន​មិន​​ឲ្យហោះ​កាត់​ខ្សែបន្ទាត់​កណ្តាល​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​កាលពី​ចុង​សប្តាហ៍។​

ក្រុង​តៃប៉ិះ ក៏​បាន​បង្ហាញឃ្លីប​វីដេអូ ពី​សព្វាវុធ​​រួម​មាន​កាំជ្រួច​បណ្តែត​ Wan Chien ​ដែល​ត្រូវ​បំពាក់​លើ​​យន្តហោះ​​ប្រយុទ្ធ F-CK-1C/D​។​ ​កាំជ្រួច​ផលិត​ក្នុងស្រុក​នេះ​អាច​ហោះ​បាន​ចម្ងាយ ២៤១គីឡូម៉ែត្រ​​ដែល​​អាច​វាយ​ប្រហារ​ដល់​ចិន​ដី​គោក​ដែល​ជា​ប្រទេស​គូបដិបក្ស​របស់​ខ្លួន​៕ ​

ប្រភព៖ Taiwan News ប្រែសម្រួល៖ សៀនហួរ

មតិយោបល់