• 2020-09-25 01:33:27
  • ព័ត៌មាន

"ពើងទុកស្រូវ​" ចម្លាក់​លើ​ថ្ម​ភ្នំ​​នៅ​តំបន់​បេតិកភណ្ឌ​ភ្នំ​ត្បែង កម្រ​មាន​អ្នក​ទៅ​ដល់​

  • 2020-09-25 01:33:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពើងទុក​ស្រូវ​ជាទី​ដ៏​ស្ងប់ស្ងាត់​ ស្ថិត​នៅ​ក្នុង​ព្រៃ​ក្បែរ​ប្រាសាទ​អ្នកតា​​ទំនង​មិន​សូវ​មាន​អ្នក​ទេសចរ​ទៅ​ដល់ ច្រើន​ទេ ហើយ​ប្រហែល​ជា​មាន​តែ​ឆ្មាំ​ដែល​ចាំ​ថែរក្សា​ប្រាសាទ​អ្នកតា​ទើប​ស្គាល់​​ច្បាស់​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពើង​ទុក​ស្រូវ​ជា​ពើង​ថ្ម​ធម្មជាតិ ​កម្ពស់​មិនលើស​ពី​១០​ម៉ែត្រ ​មាន​សណ្ឋាន​តូច​ល្មម អាច​អោយ​មនុស្ស​ជ្រក​បាន​ប្រមាណ​១៥​នាក់។ បើ​តាម​លោក​ រ៉េត​ សាមុត​ ជា​មគ្គុទេស​​ ទី​នោះ​​មាន​ចម្លាក់​បដិមា​៣​អង្គ​មាន​លក្ខណៈ​ព្រាល​ៗ មិន​សូវ​ច្បាស់​ដែល​ដូនតា​ឆ្លាក់​មក​ (មិនទាន់រួច) ​សម្រាប់​​ជា​ទីតាំង​​សមាធិ​​របស់​ព្រាហ្មញ​​សាសនិក​​ជន​​​ណាមួយ​​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​បងប្អូន​​មួយ​​​ចំនួន​​​ចូលចិត្ត​យក​ម្សៅ​​ទៅ​​អង្អែល​​បំណង​​ដើម្បី​​រក​​លេខ​​ឆ្នោត​សព្វថ្ងៃ​​ស្ថិត​​នៅ ក្បែរ​​ប្រាសាទ​​អ្នកតា (​​ស.វទី៩គ.ស​​) ស្ថិត​នៅ​តំបន់​បេតិកភណ្ឌ​ភ្នំ​ត្បែង មាន​ផ្ទៃដី​ប្រមាណ​២​ម៉ឺន​៥​ពាន់​ហិកតា ដែលមាន​ភូមិសាស្ត្រ​ជាប់​ស្រុក​ចំនួន​បួន គឺ​ស្រុក​សង្គម​ថ្មី ស្រុក​គូលែន ស្រុក​រវៀង និង​ក្រុង​ព្រះវិហារ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅ​ពី​ពើង​ទុក​ស្រូវ​អ្នក​ទេសចរ​អាច​ទស្សនា​ទីតាំង​សំខាន់​ជា​ច្រើន​ទៀត​ដូចជា​ ​ពើង​តាំងយូ (​អាស្រម​លោកតា​សួង​), ថ្ម​ហួត​, ទឹកធ្លាក់​ចាក់អង្រែ​តូច (​តាំងយូ​), ទឹកធ្លាក់​កណ្តុរស​, ទឹកធ្លាក់​តា​ម៉ា​, ទី​សក្ការ​ថ្ម​បី​ដុំ​, វត្ត​ដំបូក​ខ្មៅ​​, ពើង​នាគ​ខៀវ​, អាង​ត្រាំ​ថ្នាំ​, ថ្ម​បន្តុប​, អណ្តូង​បុរាណ និង​ទំនប់ទឹក​៩៥ (​ជើងភ្នំ​ត្បែង​)៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបថត៖ រ៉េត សាមុត

អត្ថបទ៖ សៀនហួរ

មតិយោបល់