• 2020-09-25 01:53:19
  • ព័ត៌មាន

ចាប់​ឱកាស​កូវីដ​ វៀតណាម​នាំ​ម៉ាស​ចេញ​បាន​ ៨៥០​លាន​ទៅ​កាន់​ទីផ្សារ​ពិភពលោក​

  • 2020-09-25 01:53:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈ​ពេល​៨​ខែ​នៃ​ការ​ផ្ទុះ​កូវីដ​១៩​ខ្លាំង​កន្លង​មក​​សហគ្រាស​វៀតណាម បាន​នាំ​ចេញ​ម៉ាស់​ពេទ្យ​ជិត​៨៥០​លាន​លក់​ទៅ​កាន់​ប្រទេស​នានា​ពិសេស​នៅ​តំបន់​អាស៊ី។

ប្រទេស​ដែល​ទទួល​ទិញ​ម៉ាស​វៀតណាម​មាន​ដូចជា​ជប៉ុន កូរ៉េខាងត្បូង អាឡឺម៉ង់ និង​សហរដ្ឋ​អាម៉េរិក​ អូស្ត្រាលី ចិន ឡាវ ប៉ូឡូញ និង​សិង្ហ​បុរី ជាដើម។​ សហគ្រាស​ជាង​៧០​ បាន​ផ្ដោត​លើ​ការ​ផលិត​ម៉ាស​ពេទ្យ​​ប្រឆាំង​វីរុស ​និង​មេរោគ​ធម្មតា​​ខ្លាំង​ក្លា​បំផុត។​

គិត​ត្រឹម​៨​ខែ​ក្នុង​ឆ្នាំ​២០២០​ ចំណូល​ពី​ការនាំចេញ​សរុប​លើ​គ្រប់​ទំនិញ​​របស់​វៀតណាម​មាន​ចំនួន​ជាង​១៧៤,១​ពាន់​លាន​ដុល្លារ ដោយ​កើន​១,៦​ភាគរយ​ធៀប​នឹង​ឆ្នាំ​មុន​ បើ​ទោះ​ជា​ជួប​វិបត្តិ​កូវីដ​ក៏​ដោយ​៕ ​​

ប្រភព៖ Vietnam Express ប្រែសម្រួល៖ សៀនហួរ

មតិយោបល់