• 2020-09-25 08:27:19
  • ព័ត៌មាន

មិនធម្មតា! Bluetronics គ្រោងពង្រីកឲ្យបាន ៥០សាខានៅកម្ពុជា មុនដំណាច់ឆ្នាំ

  • 2020-09-25 08:27:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Bluetronics ជាប្រភេទអាជីវកម្មលក់រាយ ដែលមានគម្រោងបើកដំណើរឲ្យបាន ៥០សាខានៅមុនដំណាច់ឆ្នាំនេះ និងក្លាយជាអាវជីកម្មលក់រាយគ្រឿងអេឡិចត្រូនិក ដែលធំជាងគេបំផុត នៅក្នុងប្រទេសកម្ពុជា។

នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២០ សហព័ន្ធ Mobile World Group (Hose: MWG) ដែលជាក្រុមហ៊ុនស្ថិតក្នុងលំដាប់ក្រុមហ៊ុនលក់រាយធំជាងគេទាំង១០០ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានធ្វើការប្រកាសកម្មវិធីអបអរការបើកសម្ពោធបានចំនួន ២០សាខា Bluetronics នៅក្នុងរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ដែលជាផ្នែកមួយក្នុងគម្រោងពង្រីកបណ្ដាញរបស់ខ្លួនឲ្យពេញផ្ទៃប្រទេស។ ឈានជើងចូល ប្រទេសកម្ពុជាតាំងពីឆ្នាំ ២០១៧ អាជីវកម្មលក់រាយមួយនេះមិនដែលបន្ថយការតាំងចិត្តក្នុងការបំពេញតម្រូវការក្នុងស្រុកមួយនេះឡើយ។ ឈ្មោះដំបូងរបស់ក្រុមហ៊ុនត្រូវបានហៅថា BigPhone ដែលមានលក់ទូរស័ព្ទ ថេបប្លេត និងគ្រឿងបន្លាស់ផ្សេងៗ។ យ៉ាងណាក៏ដោយ ចក្ខុវិស័យរបស់ក្រុមហ៊ុនត្រូវបានផ្លាស់ប្ដូរ ដោយឃើញពីសក្ដានុពលនៃហាង Bluetronics ដែលមានរួមបញ្ចូលការលក់ដូចជា បរិក្ខាអេឡិចត្រូនិក ទូរទស្សន៍ ទូរទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកខោអាវ ជាដើម និងទូរស័ព្ទក៏ត្រូវបានរួមបញ្ចូលក្នុងហាងតែមួយ។ ទម្រង់សមាហរន្តកម្ម ដែលមានទំហំហាងធំជាងមុន ដែលអាចផ្ដល់ឲ្យអតិថិជនមានជម្រើសច្រើនជាងមុន។

ទន្ទឹមនឹងការពង្រីកទំហំហាងធំជាងមុន រាល់សាខា Bluetronics គឺត្រូវបានតុបតែងផលិតផលដោយផ្នែកផ្សេងៗគ្នាទៅតាមក្រុមនៃផលិតផល ដែលធ្វើឲ្យអតិថិជនងាយស្រួលក្នុងការជ្រើសយកនូវជម្រើសដែលត្រូវចិត្ត ចំណាយពេលនិងកម្លាំងតិច។ ក្រុមហ៊ុនក៏បានផ្តល់ជូននូវសេវាកម្មក្រោយពីការលក់ ដោយធ្វើការដឹកជញ្ជូន និងតម្លើងមិនគិតថ្លៃ ដែលជាសកម្មភាពអាជីវកម្មដំបូងបំផុតនៅលើទីផ្សារ។

ទោះបីជាក្នុងកំឡុងនៃការរីករាលដាលនៃជំងឺ Covid 19 Bluetronics នៅតែបន្តដំណើរអាជីវកម្មយ៉ាងរហ័ស ដែលធ្វើមានការភ្ញាក់ផ្អើលដល់ដៃគូរអាជីវកម្ម និងអ្នកប្រើប្រាស់មានការពេញចិត្តជាក្រៃលែង។ ក្រោយពេលសម្រេចបាន ២០សាខា ក្រុមហ៊ុនបានមានគម្រោងពង្រីកសាខារបស់ខ្លួនឲ្យបាន ៥០សាខានៅមុនបំណាច់ឆ្នាំ ដើម្បីគ្របដណ្ដប់ទៅបណ្តាខេត្តផ្សេងៗរួមមាន ខេត្តសៀមរាប ខេត្តព្រះសីហនុ ដោយមិនគ្របដណ្ដប់តែរាជធានីភ្នំពេញនោះឡើយ។ សម្រាប់ទីផ្សារប្រទេសកម្ពុជា យើងអាចនិយាយបានថា ចំនួនសាខារបស់យើងខ្ញុំគឺមានច្រើនជាងគេ ដោយអាចស្មើនឹងចំនួនអាជីវកម្មលក់រាយដ៏ទៃរួមបញ្ជូលគ្នា។ នៅពេលពង្រីកបានគ្រប់ចំនួន៥០សាខា Bluetronics នោះមានន័យថាក្រុមហ៊ុននឹងទទួលបាន៥០%នៃទីផ្សារអេឡិចត្រូនិចក្នុងប្រទេសកម្ពុជា។

ការសន្យារបស់អាជីវកម្មលក់រាយរបស់យើងខ្ញុំ គឺជាការវិនិយោគរយៈពេលវែង។ ក្រុមហ៊ុនគឺបានធ្វើការបង់ពន្ធផលិតផល គោរពទៅតាមច្បាប់និងគោលនយោបាយរបស់ព្រះរាជាណាចក្រកម្ពុជា។ ពួកយើងមានការតាំងចិត្តផ្ដល់ជូនផលិតផលសុទ្ធ សេវាកម្មដែលមានស្ដង់ដាខ្ពស់ ក្រៅពីភាពងាយស្រួល និងការយកចិត្តទុកដាក់ ទៅលើបទពិសោធន៍ទិញទំនិញរបស់អតិថិជន ទៅដល់អ្នកគ្រប់គ្នា។ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសអោយកាន់តែប្រសើរ Bluetronics ត្រូវបានបង្កើតនៅក្នុងស្រុក មានន័យថា ក្រុមហ៊ុនកំពុងបង្កើតឱកាសការងារជាច្រើន ទៅដល់យុវជនកម្ពុជា។ បរិយាកាសការងារដែលស្មើភាព តម្លាភាពក្នុងការឡើងតំណែងត្រូវបានដាក់ជាអទិភាព។ សម្រាប់ដៃគូអាជីវកម្ម Bluetronics បានស្វែងរកការបង្កើត ចំណងមិត្តភាពដ៏រឹងមាំ ដើម្បីទទួលបាននូវសមូហភាពនៃផលប្រយោជន៍ របស់ភាគីទាំងសងខាង។

ក្រុមហ៊ុនបានបញ្ជាក់ថា ក្នុងនាមជាអាជីវកម្មលក់រាយ និងជាដៃគូដែលអាចជឿទុកចិត្តបានម្នាក់ យើងខ្ញុំព្យាយាមអស់ពីកម្លាំងកាយចិត្ត ដើម្បីផ្ដល់សេវាដែលល្អបំផុត និងចំណងមិត្តភាពយូរអង្វែងនៅគ្រប់ទិសទីដែលយើងទៅដល់។ Bluetronics គឺជាបទពិសោធន៍ទី១ របស់យើងខ្ញុំនៅខាងក្រៅប្រទេសវៀតណាម ដូចនេះព្រះរាជាណាចក្រកម្ពុជា គឺជាទីផ្សារដ៏សំខាន់មួយ។ ភាពជោគជ័យក្នុងទីផ្សារមួយនេះ គឺមានអត្ថន័យជ្រាលជ្រៅបំផុតសម្រាប់យើងខ្ញុំដើម្បីគម្រោងពង្រីកទៅទីផ្សារដែលមានសក្ដានុពលផ្សេងទៀត។ ប្រសាសន៍លោក Doan Van Hieu Em នាយកប្រតិបត្តិនៃសហព័ន្ធ Mobile World។ “ដៃគូរបស់យើងខ្ញុំផ្ដល់ជំនួយដើម្បីយើងខ្ញុំអាចពង្រីកខ្លួននៅទីផ្សារអន្តរជាតិ ហើយពេលនេះយើងកំពុងតែស្ថិតនៅលើវិថីពង្រីកខ្លួននេះហើយ” លោកបន្ថែម។

សហព័ន្ធពាន់លានដុល្លារសហរដ្ឋអាមេរិក Mobile World Investment Corporation (MWG) ដែលមានប្រភពពីប្រទេសវៀតណាម មានខ្សែបណ្ដាញ ៤ ០០០សាខា ទូទាំងប្រទេស។ ក្រុមហ៊ុនយើងខ្ញុំមានបុត្រសម្ព័ន្ធលក់រាយជាច្រើនមុខរួមមាន thegioididong, Dienmayxanh, Bachhoaxanh និងគេហទំព័រលក់អនឡាញដែលមានអ្នកចូលទស្សនាច្រើនជាងគេសម្រាប់បុត្រសម្ព័ន្ធនីមួយៗ។ ជំនួញរបស់ MWG មានយ៉ាងសម្បូរបែបដោយរួមមាន ផលិតផលអេឡិចត្រូនិក រហូតដល់គ្រឿងទេស ផ្ដល់សេវាកម្មពីក្រុង ដល់តំបន់ជនបទ។ ក្រុមហ៊ុនដែលមានវ័យ១៦ឆ្នាំ និងត្រូវបានដាក់ចូលទីផ្សារភាគហ៊ុនទីក្រុង ហូជីមិញនៅក្នុងឆ្នាំ ២០១៤ បានក្លាយទៅជាក្រុមហ៊ុនភាគហ៊ុនក្នុងចំណោមក្រុមហ៊ុនធំជាងគេទាំង៣០នៅលើទីផ្សារ។ ក្រុមហ៊ុនបានរកចំណូលបាណ៤.៤ពាន់លានដុល្លារអាមេរិក និងចំណេញ ១៦០លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៩។ MWG ក៏បានឈ្នះពានក្រុមហ៊ុនដែលលូតលាស់លឿនបំផុត យោងតាម World Economic Forum (WEF) និងស្ថិតក្នុងចំណោមក្រុមហ៊ុនធំបំផុតទាំង១០០នៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្រុមហ៊ុនក៏ទទួលបានពាននៅលើទីផ្សារអន្តរជាតិជាច្រើនផងដែរ។

ហេតុនេះហើយ Bluetronics នៅពេលនេះគឺមានតែមួយគត់ ហើយជំនួសឲ្យឈ្មោះ BigPhone កាលពីមុន៕

អត្ថបទ៖ Sponsor

មតិយោបល់