• 2020-09-28 02:49:08
  • ព័ត៌មាន

កូរ៉េខាងត្បូង​ប្រគល់​ឆ្អឹង​ទាហាន​​ចិន​ជាង​១០០​នាក់​ដែល​ស្លាប់​កាល​ពី​សង្គ្រាម​កូរ៉េ​

  • 2020-09-28 02:49:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អដ្ឋិធាតុរបស់​ទាហាន​ចិន​ប្រមាណ​១១៧​នាក់​ដែល​បាន​ស្លាប់​ក្នុង​សង្គ្រាម​កូរ៉េ​១៩៥០-១៩៥៣ ត្រូវបាន​ប្រគល់​ទៅអោយ​ចិន​ក្នុង​ពិធី​បញ្ជូន​ត្រឡប់​អដ្ឋិធាតុ​ប្រចាំឆ្នាំ។​

ពិធី​ប្រគល់​អដ្ឋិធាតុ​របស់​កូរ៉េខាងត្បូង​បានធ្វើ​ឡើង​នៅ​​អាកាសយានដ្ឋាន​អន្តរជាតិ​ Incheon ខណៈ​ចិន​បាន​បញ្ជូន​យន្តហោះ​យោធា​មួយ​គ្រឿង​ឲ្យ​មក​ទទួល​យក​។​ អដ្ឋិធាតុ​ត្រូវ​​​រកឃើញ​នៅ​តំបន់ខណ្ឌ​ចែក​កូរ៉េខាងត្បូង​និង​ខាងជើង​ ហើយ​វា​​ជា​ការបញ្ជូនអដ្ឋិធាតុ​​លើក​ទី​៧សរុប​អដ្ឋិធាតុ​ទាហាន​​​ចិន​៧១៦​នាក់​ត្រូវបាន​​ធ្វើ​មាតុភូមិនិវត្តន៍​​។

គួរ​បញ្ជាក់​ថា​ទាហាន​ចិន​បានរួម​ប្រយុទ្ធ​ជាមួយ​ទាហាន​កូរ៉េខាងជើង​ប្រឆាំង​នឹង​កងកម្លាំង​ដឹកនាំ​ដោយ​អាមេរិក​​នៅ​កូរ៉េខាងត្បូង ក្នុងអំឡុង​សង្គ្រាម​លើ​ឧបទ្វីប​កូរ៉េ​៕ ​​

ប្រភព៖ Chinadaily ប្រែសម្រួល៖ សៀនហួរ

មតិយោបល់