• 2020-09-29 09:35:06
  • សេដ្ឋកិច្ច

ក្រសួងនឹងបន្តរៀបចំ ពិព័រណ៍ផលិតផលខ្មែរលើកទី១៥ នាពេលខាងមុខ

  • 2020-09-29 09:35:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងពាណិជ្ចកម្មកម្ពុជា បានចេញសេចក្តីជូនដំណឹងដល់សាធារណជនទូទៅថា ក្រសួងនឹងបន្តរៀបចំ «ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលអន្តរជាតិលើកទី១៥» ចាប់ពីថ្ងៃទី១៥-១៨ ខែធ្នូឆ្នាំ២០២០ នៅមជ្ឍមណ្ឌលតាំងពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ ។

ការរៀបចំព្រឹត្តិការណ៍នេះ ក្នុងគោលបំណង ជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា តភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចគ្រប់ប្រព័ន្ធ រវាងរាជធានី - ខេត្តទូទាំងប្រទេស ដើម្បីរួមចំណែកដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចជាតិឡើងវិញ បន្ទាប់ពីជួបវិបត្តិជំងឺឆ្លងកូវិដ -១៩ ។ ក្រសួងពាណិជ្ជកម្មនឹងផ្តល់អាទិភាពខ្ពស់ចំពោះ ក្រុមហ៊ុន សហគ្រាសក្នុងស្រុក និងអនុញ្ញាតឲ្យក្រុមហ៊ុនបរទេសដែលមានសាខា ឬ ភ្នាក់ងារលក់របស់ខ្លួននៅក្នុងប្រទេសកម្ពុជាស្រាប់ នាំយកផលិតផលទំនិញ សេវា និងគម្រោងវិនិយោគនានា មកដាក់តាំងបង្ហាញ ដើម្បីស្វែងរកដៃគូរពាពិជ្ជកម្ម ។

សូមមើលសេចក្តីជូនដំណឹងខាងក្រោមនេះ ៖

ប្រភព៖ ក្រសួងពាណិជ្ជកម្ម

មតិយោបល់