• 2020-10-01 00:25:48
  • ការអប់រំ

តើអ្នកជាបុរសពិតហើយរឺនៅ ?

  • 2020-10-01 00:25:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​មនុស្ស​ប្រុស​ម្នាក់ អ្នក​ប្រាកដ​ជាធ្លាប់​បាន​លឺ​មនុស្ស​ស្រី​ជាច្រើន​និយាយ​ប្រាប់​អ្នក​ថា ពួកគេ​ត្រូវ​ការ​មនុស្ស​ប្រុស​ដែល​ពិត​ប្រាកដ​ម្នាក់។ ស្ដាប់​ទៅ​ពិត​ជា​​ល្អ​ស្ដាប់​ណាស់​តើ​ពិត​មែន​ទេ ក៏​ប៉ុន្តែ​​តើ​ចំណុច​អ្វី​ខ្លះ​ទៅ​ដែល​មនុស្ស​ស្រី​ចង់​បញ្ជាក់​ប្រាប់​​មនុស្ស​ប្រុស​យើង​តាម​រយៈ​ពាក្យ​សំដី​ ហើយ​អ្វី​ដែល​បញ្ជាក់​ថា​អ្នក​គឺ​ជា​មនុស្ស​ប្រុស​ពិត​ប្រាកដ​ម្នាក់?ខាងក្រោមនេះក៏អាចបញ្ជាក់បានថា អ្នកជាបុរសពិតប្រាកដហើយ​៖

. បុរសពិត ជាបុរសដែលផ្តល់ឱ្យខ្លួននូវចំណេះដឹងនិងជំនាញពិតប្រាកដមួយ។

• បុរសពិត បុរសដែលចេះឱ្យតម្លៃមនុស្សស្រីនិងមនុស្សជុំវិញខ្លួន។

• បុរសពិត បង្ហាញនូវអត្តចរិតល្អនិងធ្វើល្អ ជាជាងគ្រាន់តែនិយាយល្អ។

• បុរសពិត ជាបុរសដែលរស់នៅដោយមានគោលដៅ គោលការណ៍ និងគុណធម៌របស់ខ្លួន។

• បុរសពិត មានការទទួលខុសត្រូវខ្ពស់ក្នុងកិច្ចការងាររបស់ខ្លួន។

• បុរសពិត ធ្វើខ្លួនជាទីពឹងរបស់គ្រួសារនិងសង្គមជាតិបាន មិនមែនជាបន្ទុករបស់គេឡើយ។

• បុរសពិត ចេះលេងសើចនិងធ្វើឱ្យគេសប្បាយចិត្ត ប៉ុន្តែមិនមែនលេងរហូតធ្វើឱ្យប៉ះពាល់តម្លៃខ្លួនឯងនិងអ្នកដទៃឡើយ។

• បុរសពិត ជាបុរសចេះធ្វើឱ្យខ្លួនសប្បាយ ដោយមិនប្រព្រឹត្តរឿងអបាយមុខ និងប៉ះពាល់ដល់អ្នកដទៃនិងកិត្តិយសរបស់ខ្លួន។

• បុរសពិត ជាបុរសចេះលះបង់ពេលវេលាការងារខ្លះ ដើម្បីគ្រួសារខ្លួន។ គេចេះឱ្យតម្លៃលើគ្រួសារជាធំ មិនមែនការងារជាធំគ្រប់ពេលនោះឡើយ។ បុរសពិត មិនចេះប្រកាន់កិច្ចការផ្ទះទេ គាត់ចេះជួយគ្រួសារនិងភរិយារបស់ខ្លួន។

• បុរសពិត ជាបុរសពូកែរកទ្រព្យ មិនមែនពូកែបំផ្លាញទ្រព្យ។

• បុរសពិត ពូកែរៀនមិនមែនពូកែផឹកនោះទេ។ គ្រួសារ អង្គភាព និងសង្គមជាតិ មានមោទនភាពចំពោះចំណេះដឹងរបស់គាត់ មិនមែនជំនាញផឹករបស់គាត់ឡើយ។

• បុរសពិត មិនមែនស្រឡាញ់នារី១០០នាក់ទេ ប៉ុន្តែស្រឡាញ់នារីតែម្នាក់ជាមួយ១០០របៀប។

• បុរសពិត មិនមែននិយាយពាក្យថា “បងស្រឡាញ់អូន” គ្រប់ពេលវេលានោះទេ ប៉ុន្តែជាបុរសដែលបង្ហាញពីក្តីស្រឡាញ់របស់ខ្លួនពិតគ្រប់ពេលវេលា។

ប្រភព៖ អ្នកពិពន្ធ ឈុំ សីហា

មតិយោបល់