• 2020-10-01 03:38:36
  • សេដ្ឋកិច្ច

ក្រុមហ៊ុនប្រ៊ែនស្បែកជើង GAMBOL បង្ហាញរបៀបមើលផលិតផលពិតប្រាកដ និងក្លែងក្លាយ

  • 2020-10-01 03:38:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការតាំងលក់ទំនិញក្លែងក្លាយ គឺជាអំពើខុសច្បាប់ ដែលត្រូវប្រឈមមុខនឹងការចាប់ខ្លួន និងផ្ដន្ទាទោស។ យ៉ាងណាក្ដី គេនៅតែសង្កេតឃើញមានប្រ៊ែនល្បីៗដែលលក់ដាច់ខ្លាំងមួយចំនួន ត្រូវបានគេយកទៅផលិតក្លែងបន្លំ ឡើងវិញ ដោយមានគុណភាពអន់។ ទំនិញទាំងនោះ ត្រូវបានអ្នកទិញមួយចំនួន យកទៅប្រើប្រាស់ ទាំងមិនដឹងថាវាជាផលិតផលក្លែងក្លាយថែមទៀតផង។

ដោយសារតែបែបនេះហើយ ទើបក្រុមហ៊ុនស្បែកជើងដ៏ធំមួយ យីហោ GAMBOL បានធ្វើយុទ្ធនាការជំរុញឲ្យយុវវ័យ ពាក់ស្បែកជើងសុទ្ធល្អរបស់ក្រុមហ៊ុន។ យុទ្ធនាការនេះ បានចេញផ្សាយ ចំពេលដែលសមត្ថកិច្ចនៃគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ធ្វើសកម្មភាពលើករណីការបំពានលើកម្មសិទ្ធិបញ្ញា ម៉ាក GAMBOL ផលិតផល GAMBOL ក្លែងក្លាយមួយចំនួន ហើយត្រូវបានសមត្ថកិច្ចចាប់រឹបអូស កាលពីពេលថ្មីៗកន្លងទៅ។

ក្រៅពីផលិតជាវីដេអូផ្សព្វផ្សាយ GAMBOL ក៏បានបង្ហាញពីភាពខុសគ្នានៃស្បែកជើងពិតរបស់ក្រុមហ៊ុន និងស្បែកជើងក្លែងក្លាយផងដែរ។

ចង់ដឹងច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖

សូមបញ្ជាក់ថា GAMBOL ជាស្បែកជើងដែលនាំចូលពីប្រទេសថៃ ដែលទទួលបានការកោតសរសើរពីអ្នកប្រើប្រាស់ថាស្រួលពាក់ ទន់ ស្រាល ជាប់បានយូរ ដោយបច្ចេកវិទ្យា G-Bold Technology™ ដែលធ្វើឲ្យស្បែកជើង GAMBOL ជាប្រភេទស្បែកជើងល្អខុសប្លែកពីស្បែកជើងម៉ាកដទៃផងដែរ។

ចំណែការរចនាក៏ស្អាត និងមានច្រើនម៉ូដ សមជាមួយយុវវ័យសម័យថ្មី។ ដោយសារតែគុណភាពល្អបែបនេះហើយ ទើបធ្វើឲ្យ GAMBOL ក្លាយជាម៉ាកស្បែកជើងលក់ដាច់បំផុ មួយនៅកម្ពុជា។ លោកអ្នកក៏អាចជ្រើសរើសម៉ូតស្បែកជើង GAMBOL ដែលអ្នកពេញចិត្តតាមរយៈហ្វេសប៊ុក https://www.facebook.com/GambolCambodia និងតាមទីផ្សារនានា ហើយសូមសួររក GAMBOL ពិតប្រាកដមុនពេលទិញ។

ជាក់ស្ដែង តារាចម្រៀង សុវត្ថិ មុន្នីវណ្ណ ដែលជាអ្នកអ្នកប្រើប្រាស់ផលិតផល GAMBOL ពិតប្រាកដម្នាក់ដែរនោះ ក៏បានកោតសរសើរពីគុណភាពស្បែកជើងនេះដែរ ថាពិតជាស្រួលពាក់ ស្រាល ទន់ និងជាប់បានយូរពិតមែន។ ចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

មតិយោបល់