• 2020-10-02 04:13:37
  • ព័ត៌មាន

ខណ្ឌចំនួន២ នឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេល

  • 2020-10-02 04:13:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លីនៅ៖

១.សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅយប់ថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០ ដោយរដ្ឋាករទឹកស្វយ័ត គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ១៦០មម ចំនួន១ ទីតាំងនៅផ្លូវ កោះពេជ្រ ដែលនឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីផ្លូវ yaie ដល់ផ្លូវ Elite នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ប្រមាណជា៤ម៉ោង គឺចាប់ពីម៉ោង២០: ០០ នាទីយប់ ដល់ម៉ោង ២៤:០០នាទីយប់ និងអាចធ្វើឲ្យទឹកមានភាពល្អក់កករ ក្នុងរយៈពេលខ្លី ។

២.សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២០ ដោយគ្រោងកាត់ភ្ជាប់បំពង់មេនាំទឹកទំហំ៣០០មម នៅលើផ្លូវ១២០កា ចាប់ពីចំណុចផ្លូវជាតិលេខ៤ ដល់ចំណុចផ្លូវលេខ១៥៣កា ប្រមាណជា៦ម៉ោង គឺចាប់ពីម៉ោង២០:០០នាទីយប់ ដល់ម៉ោង ២ យប់ និងអាចធ្វើឲ្យគុណភាពទឹកមានភាពល្អក់កករ ក្នុងរយៈពេលខ្លី ក្រោយកាត់ភ្ជាប់បំពង់ទឹកនេះរួច ។

អាស្រ័យហេតុនេះ សូមបងប្អូនដែលនៅក្នុងសង្កាត់ទាំង២នេះ ត្រៀមបម្រុងទឹកទុកសម្រាប់ប្រើប្រាស់ក្នុងពេលដូចបានជម្រាបជូននេះ ។

សូមមើលសេចក្តីជូនដំណឹងដូចខាងក្រោម៖

ប្រភព៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

មតិយោបល់