• 2020-10-06 04:50:11
  • ព័ត៌មាន

ក្រសួងធម្មការ​ បានសម្រេចដាក់ចេញផែនការសំខាន់ៗ ៤ចំណុច

  • 2020-10-06 04:50:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ ក្រសួងធម្មការ និងសាសនា បានចេញសេចក្តីប្រកាសព័ត៍មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំបូកសរុបការងារ រយៈពេល៩ខែ ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែតុលា ក្រោមអធិបតីភាពរបស់ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ដោយបានសម្រេចដាក់ចេញ ផែនការសំខាន់ៗចំនួន៤ចំណុច គឺ ៖

  • ១ គ្រប់វត្តអារាម ទាំងអស់ ត្រូវរៀបចំចុះបញ្ជីដីវត្ត និងធ្វើប្លង់មេ (ប្លង់គោល )ឲ្យបានត្រឹមត្រូវ

  • ២ មន្តីរធម្មការ និងសាសនាគ្រប់រាធានីខេត្ត ត្រូវសហការ ជាមួយព្រះមេគណរាជធានី ខេត្ត ក្រុង ស្រុក និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីធ្វើការសម្របសម្រួល នៅក្នុងមូលដ្ឋានរបស់ខ្លួន ។

  • ៣ ​ សុំផ្អាកជាបណ្តោះអាសន្ន នូវរាល់ការទទួលពាក្យសុំច្បា​ប់អនុញ្ញាតចុះបញ្ជី គ្រឹស្តសាសនាទាំងអស់ ដោយរង់ចាំការសម្រេចជាថ្មី ពីក្រសួងធម្មការ និងសាសនា ។

  • ៤ បន្តផ្សព្វផ្សាយតាមបណ្តាវត្ត វិហារ ស្នាក់ការថ្វាយបង្គំ អំពីការយកចិត្តទុកដាក់ ការការពារ បង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវិដ ១៩ តាមការណែនាំរបស់ក្រសួង ។

សូមមើលសេចក្តីប្រកាសព័ត៍មានដូចខាងក្រោមនេះ ៖

ប្រភព៖ ក្រសួងធម្មការ និងសាសនា

មតិយោបល់