• 2020-10-06 08:41:29
  • ព័ត៌មាន

កន្លែងទេសចរណ៍ទាំង១០ ក្នុងខេត្តកោះកុង បានទៅលេងធានាអស់កង្វល់

  • 2020-10-06 08:41:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

១ ទឹកធ្លាក់តាតៃ ៖ គឺជាគោលដៅទេសចរណ៍ដ៏សំខាន់មួយ។ទឹកធ្លាក់តាតៃ គឺមានតំបន់ រមីយដ្ឋាន ដែលមានខ្យល់អាកាស និងទេសភាព បរិសុទ្ធ ដែលស្ថិតនៅភូមិតាតៃ ឃុំតាតៃ ស្រុកកោះកុង ខេត្តកោះកុង។ ចំងាយប្រហែល ២០ គីឡូម៉ែត ខាងកើតទីរួមខេត្ត កោះកុង តាមផ្លូវជាតិលេខ៤៨ ហើយប្រជាជននៅទីនោះប្រកបមុខរបរជា អ្នកនេសាទ និងការប្រមាញ់។

២ កោះស្តេច ៖ អ្នកអាចគយគន់ទេសភាពនៅថ្ងៃលិចដ៏ស្រទន់ ព្រមជាមួយឆ្នេរសមុទ្រដ៏សក្បុសជាពិសេសទឹក សមុទ្រដ៏ខៀវស្រងាត់ផងដែរ។ នៅទីនោះសំរាប់ភ្ញៀវបរទេសភាគច្រើន ចូលចិត្តការហែលទឹកលេងកំសាន្ត និងស្ទួចត្រីនៅ លើទូកអ្នកនេសាទ ឬទូកទេសចរណ៍។ ក្រៅពីនេះនៅទីនោះក៏មានកន្លែងជាច្រើនដូចជាៈ កន្លែងវាយកូនហ្គោល ឆ្នេរសមុទ្រដែលបានកែច្នៃដ៏ស្រស់ស្អាត មានកន្លែងលេងល្បែងនៅក្នុងរីសត ការជិះកង់កំសាន្តជុំវិញកោះ ការដើរលេងកំសាន្តនៅតាមជ្រលងភ្នំជាលក្ខណៈផ្សងព្រេងជាដើម។

៣ ឆ្នេរនេសាទ ៖ ឆ្នេរភូមិនេសាទគឺជាតំបន់លំហែកាយមួយ ដែលមានសម្រស់ធម្មជាតិដ៏ស្រស់បំព្រង និងមានឆ្នេរសមុទ្រសម្រាប់ភ្ញៀវទេសចរងូតទឹក និងសម្រាកកាយផងដែរ។នៅពេលបានមកដល់ឆ្នេរភូមិនេសាទ ភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចទៅលេង លើខ្សាច់សស្អាត មាន ដើមដូងដុះខ្លះទេរ ខ្លះត្រង់ និងអាចទស្សនាសម្រស់ ព្រះសុរិយាអស្តង្គត និងរលកសមុទ្រព្រិចៗ គួរឲ្យចង់គយគន់មិនជិនណាយ។ ពិសេសជាងនេះទៅទៀត យើងក៏អាចស្នាក់នៅ និងកុម្ម៉ង់អាហារ ភេសជ្ជៈផ្សេងៗ ញុំាជាលក្ខណៈគ្រួសារ មិត្តភក្តិ ប្រកបទៅដោយភាពរ៉ូម៉ែនទិកនៅប្របមាត់ឆ្នេរ នេសាទផងដែរ។

៤ ឆ្នេរផ្កាយ៧ ៖ ឆ្ឆ្នេរខ្សាច់ស ទឹកថ្លាមើលឃើញដី ទេសភាពក៏ស្អាត ហើយស្ងប់ស្ងាត់ទៀត ឆ្នេរនេះស្ថិតក្នុង ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង ។

៥ ពាមក្រសោប (ព្រៃកោងកាង) ៖ សហគមន៍តំបន់ការពារធម្មជាតិ ពាមក្រសោប ស្ថិតក្នុងភូមិបាងកាយ៉ាក ឃុំពាមក្រសោប ស្រុកមណ្ឌល សីមា ខេត្តកោះកុង មានចម្ងាយប្រមាណ ៧ គ.ម ពីក្រុងខេមរភូមិន្ទ ភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់ អាចធ្វើដំណើរទៅកាន់តំបន់នេះ ដោយចំណាយពេលត្រឹមតែ ២០ ទៅ ២៥ នាទីប៉ុណ្ណោះ ។ សហគមន៍ តំបន់ការពារធម្មជាតិ ពាមក្រសោប គឺជាតំបន់ទេសចរណ៍ដ៏សំខាន់ និងទាក់ទាញបំផុតរបស់ខេត្តកោះកុង តំបន់នេះបានទទួលភ្ញៀវទេសចរជាតិ អន្តរជាតិ បានរាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ។

៦ ឆ្នេរបារាំង ៖ ឆ្នេរមួយនេះស្ថិតក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។ បេីសិនជាមកលេងតំបន់តាតៃ កុំភ្លេចមកលេងវាលខ្សាច់សដ៏ស្រស់ស្អាតមួយនេះផង ដោយយេីងជិះទូកចេញពីគល់ស្ពានតាតៃចំណាយពេលប្រហែល២ម៉ោង ហេីយក៏បានគយគន់ទេសភាពនៅតាមដងព្រែក អ្វីដែរពិសេសយេីងអាចជិះទូកកាយយ៉ាកលេង រាវខ្យងស្លាប យកមកអាំងញាំ នឹងដើរមើលព្រៃកោងកាង ។

៧ ភ្នំម្រេចកង្កែប អារ៉ែង ៖ ស្រស់ស្អាតម្ល៉េះទេ ភ្នំម្រេចកង្កែប អារ៉ែង ខេត្តកោះកុង ។ ភ្នំម្រេចកង្កែប ជាឋានសួគ៌ធម្មជាតិ ស្ថិតក្នុងតំបន់អារ៉ែង នៃឧទ្យានជាតិ ជួរភ្នំក្រវាញ ខាងត្បូង ស្ថិតក្នុងភូមិសាស្ត្រ ខេត្តកោះកុង (សហគមន៍ អេកូទេសចរណ៍ តំបន់ស្ទឹងអារ៉ែង)

៨ អូទឹកវេទ តំបន់ជីផាត ៖ ទឹកធ្លាក់ ជីផាតយើងតើ វាពិតជាស្រស់ស្អាតខ្លាំងណាស់ បានទៅលេងហើយជាប់ចិត្ត... ទីតាំង ភូមិជិផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។

៩ កោះស្រឡៅ ៖ កោះស្រឡៅ ស្ថិតក្នុងខេត្តកោះកុង ដែលអាចធ្វើដំណើរតាមរយះទូកទេសចរណ៍ពីស្ពានតាតៃដោយប្រើពេលជាង២ម៉ោង ទើបដល់សហគមន៍។

១០ ឆ្នេរកោះកុងក្រៅ ៖ ឆ្នេរកោះកុងក្រៅ ស្ថិតក្នុងភូមិកោះកាពិ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង មានចំងាយប្រមាណ ៣០ គ.ម ពីក្រុងខេមរភូមិន្ទ ភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់អាចធ្វើដំណើរទៅកាន់តំបន់នេះបានតាមរយៈផ្លូវទឹក ដោយចំណាយពេលប្រមាណ ៤០នាទី ទើបដល់កោះដ៏ធំមួយនេះ។ កោះកុងក្រៅមានផ្ទៃដីប្រមាណ ៨០ គ.ម២ និងកម្ពស់ប្រហែល ៤១០ ម ស្ថិតនៅលើផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយ ដែលមានព៌ណខៀវស្រងាត់ ជាកោះដែលសម្បូរទៅដោយធនធានធម្មជាតិ សត្វព្រៃ មច្ឆា ផ្កាថ្ម និងជីវៈចម្រុះបាតសមុទ្រ មានឆ្នេរខ្សាច់ សម្រាប់កម្សាន្ត០៥ កន្លែង។ សព្វថ្ងៃតំបន់កោះកុងក្រៅនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង្គភាពយោធាជើងទឹកផ្នែកលំហសមុទ្រ។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់