• 2020-10-07 10:04:13
  • សេដ្ឋកិច្ច

ព្រះនាងតូច នរោត្តមជេនណា នឹងក្លាយជាទូតសុឆន្ទៈក្រុមហ៊ុន អ&អេហ្វ ប្រផឹធី (ខេមបូឌា)

  • 2020-10-07 10:04:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការរស់នៅដ៏អស្ចារ្យរបស់លោកអ្នកជាមួយបុរី អ&អេហ្វ។ បុរី អ&អេហ្វ នឹងមានការប្រម៉ូសិនដ៏អស្ចារ្យ និងពិសេសសម្រាប់​អតិថិជន ហើយអី្វដែលលោកអ្នកកំពុងតែទន្ទឹងរង់ចំានោះ នឹងមកដល់ក្នុងពេលឆាប់ៗនេះហើយ គឺនៅថ្ងៃទី១០ តុលា ឆ្នាំ២០២០ ខាងមុខនេះ។

ក្រុមហ៊ុន អ&អេហ្វ ប្រផឹធី (ខេមបូឌា) បានរៀបចំកម្មវិធី ចុះហត្ថលេខាជាផ្លូវការជាមួយ ព្រះនាងតូច នរោត្តមជេនណា ជាទូតសុឆន្ទៈ របស់ក្រុមហ៊ុន ព្រមជាមួយកម្មវិធីដ៏ឱឡារឹកនេះក៏មានការអញ្ចើញចូលរួម ពីសំណាក់តារា ល្បីៗជាច្រើនដូចជា កញ្ញា ម៉េង ជីមមី កញ្ញា ដួង ម៉ានិច នឹង កញ្ញា មីណា លោក ដារ៉ា លោក ចា ដេត នឹងតារាកិត្តិយសល្បីៗជាច្រើនទៀតផងដែរ។

បុរី R&F មានវត្តមាននៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១៧ និងបន្តនាំយកនូវផលិតផលថី្មៗមកកាន់ទីផ្សារភ្នំពេញ។ អគារថ្មី MIRO នៃគម្រោងបុរី R&F ឥឡូវនេះបានដាក់លក់ជាផ្លូវការ ដែលស្ថិតនៅតំបន់សហគមន៏ដ៏ធំ នឹងនំាមកជាមួយ នឹងការរចនាផ្ទះឆ្លាតវៃ ឧបករណ៏ក្នុងផ្ទះបំពាក់ទៅដោយប្រព័ន្ធឆ្លាតវៃអាចស្តាប់នឹងយល់ពីអ្នកបាន គម្រោងបុរី អ & អេហ្វ ក៏បានបង្កើតឡើងជាពិសេសសម្រាប់ទីផ្សារអចលនទ្រព្យក្នុងទីក្រុងភ្នំពេញ ក៏ដូចជាការរចនារបស់អគារថ្មី MIRO ឲ្យ​កាន់តែល្អប្រសើរឡើងហើយស្របទៅតាមតម្រូវ​ការ​អតិថិជនក្នុងតំបន់។

កម្មវិធីចុះហត្ថលេខាជាផ្លូវការជាមួយ ព្រះនាងតូច នរោត្តមជេនណា ជាទូតសុឆន្ទៈ របស់ក្រុមហ៊ុន អ&អេហ្វ ប្រផឹធី (ខេមបូឌា) នឹងបើក​ឲ្យ​ភ្ញៀវចូលរួមដោយសេរី ដែលកម្មវិធី នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២០ ចាប់ពីម៉ោង ២រសៀលតទៅ នៅអាគារ អ&អេហ្វ ស្តិតនៅលើផ្លូវ ៦០ម៉ែត្រ មហាវិថី សម្តេច ហ៊ុន សែន (៣០០ម៉ែត្រខាងត្បូង ពីប្រសព្វនៃមហាវិថិ សម្តេច ហ៊ុន សែន និងមហាវិថី ២៧១) រាជធានីភ្នពេញ។ សម្រាប់ព័ត៌បន្ថែមសូមចូលទៅកាន់ផេកហ្វេសបុកផ្លុវការរបស់ ក្រុមហ៊ុន អ&អេហ្វ ប្រផឹធី (ខេមបូឌា) https://www.facebook.com/RandFPropertiesKH ឬទំនាក់ទំនងទូរស័ព្ទលេខ 018 8882777 ។ កុំភ្លេចចូលរួមអោយបានច្រើនកុះករ៕

មតិយោបល់