• 2020-10-09 02:55:27
  • សេដ្ឋកិច្ច

ឱកាសល្អ កម្រមាន! ​វីឡាកូនកាត់​ម៉ូតថ្មីក្នុងបុរីប៉េងហួត ដាក់​លក់​ក្នុងតម្លៃ​ដ៏ពិសេសមិនគួរ​ឲ្យជឿ!

  • 2020-10-09 02:55:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឱកាសដ៏កម្រមាន សម្រាប់អតិថិជនដែលមានបំណងចង់បានគេហដ្ឋានដែលមានតម្លៃសមរម្យបានមកដល់ហើយ។ បុរី ប៉េង ហួត ផ្តល់ជូនវីឡាកូនកាត់ ប្រភេទថ្មី ដែលមានតម្លៃយ៉ាងពិសេស មិនធ្លាប់មានពីមុនមក ត្រឹមតែ ៩៩៨០០ដុល្លារតែប៉ុណ្ណោះ។ នៅចាំដល់ពេលណាទៀត មកមុនទទួលបានជម្រើសមុន ព្រោះចំនួនមានកំណត់។

វីឡាកូនកាត់ ប្រភេទថ្មីនេះ ស្ថិតក្នុងគម្រោងដ៏ធំមួយ ដែលមានឈ្មោះថា ហ្គ្រេនស្តាផ្លាទីនីម ដំណាក់កាលទី២ “អេកូ ខលឡិកសិន” គឺជាគម្រោងអភិវឌ្ឍលំនៅឋានទំនើបចម្រុះ ដែលមានរហូតដល់គម្រោង ៧ រួមបញ្ចូលគ្នា លាតសន្ធឹងលើផ្ទៃដីជាង ១៥០ហិកតា ដែលអតិថិជននឹងទទួលបាននូវបទពិសោធន៍រស់នៅបែបទំនើប អមជាមួយធម្មជាតិចម្រុះ​ដ៏ស្រស់បំព្រង និងកន្លែងកម្សាន្តដ៏សម្បូរបែបជាច្រើន សម្រាប់អតិថិជន ដែលចង់រស់នៅបែបធម្មជាតិ។

គម្រោងអេកូធម្មជាតិនេះ ត្រូវបានបង្កើតឡើងជាមួយនឹងស្ថាបត្យកម្មប្រកបដោយភាពច្នៃប្រឌិតខ្ពស់ មានលក្ខណៈពិសេសផ្សេងៗគ្នាយ៉ាងច្រើន ជាពិសេសគម្រោងនេះ បានផ្តល់​ជូននូវប្រភេទវីឡាទំនើបចម្រុះរាប់ពាន់ខ្នង រួមមានឧទ្យានដ៏ធំអស្ចារ្យអមទៅដោយរុក្ខជាតិចម្រុះខៀវស្រងាត់ ទីធ្លាកម្សាន្ត ហ៊ុមព័ទ្ធដោយបឹងធម្មជាតិ ផ្លូវជិះកង់ ផ្លូវរត់ហាត់ប្រាណ និងកន្លែងក្មេងលេង ដែលពោរពេញទៅដោយបរិយាកាសបែបធម្មជាតិពិតៗ ដែលនឹងផ្តល់ជូននូវ បទពិសោធន៍ថ្មីប្លែក និង ភាពសម្បូរបែបនៃការរស់នៅបែបថ្មី។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ 098/ 016 / 017 596 789 ឬ រង់ចាំតាមដានគេហទំព័រ Facebook បុរី ប៉េង ហួត ឬ អាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់៕

មតិយោបល់