• 2020-10-13 06:32:58
  • ព័ត៌មាន

អុញនោះ! បេក្ខជនស្ម័គ្រចិត្ត ធ្វើតេស្តសាកល្បង វ៉ាក់ស៊ាំងកូវីដ១៩ ឈឺដោយគ្មានមូលហេតុ

  • 2020-10-13 06:32:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Johnson & Johnson បានប្រកាសផ្អាក ការធ្វើតេស្តវ៉ាក់ស៊ាំង កូវីដ១៩ ដោយសារតែ បេក្ខជនដែលស្ម័គ្រចិត្តធ្វើតេស្ត ឈឺដោយគ្មានមូលហេតុ។ ស្ថានភាពជំងឺរបស់អ្នកស្ម័គ្រចិត្តនោះ កំពុងត្រូវបានពិនិត្យ និងវាយតម្លៃ ដោយក្រុមប្រឹក្សាត្រួតពិនិត្យសុវត្ថិភាព រួមទាំងក្រុមជំនាញគ្រូពេទ្យរបស់ក្រុមហ៊ុនផងដែរ។

កាលពីសប្តាហ៌មុននេះ សហភាពអ៊ឺរ៉ុប បានប្រកាសទិញ វ៉ាក់ស៊ាំង កូវីដ១៩ ពីក្រុមហ៊ុននេះ ចំនួន ៤០០លានដូស នៅពេលដែលក្រុមហ៊ុនផលិតបានជោគជ័យ និងទទួលបានច្បា់អនុញ្ញាតិពីនិយតករវេជ្ជសាស្ត្រសហភាពអឺរ៉ុប។ គ្មានការបញ្ជាក់ណាមួយ ថាក្រុមហ៊ុនអាមេរិកមួយនេះ ចាប់ផ្តើមធ្វើតេស្តសាកល្បងវ៉ាក់ស៊ាំងម្តងទៀតនោះឡើយ៕

ប្រភព៖ CNA ប្រែសម្រួល ៖​ Art

មតិយោបល់