• 2020-10-20 08:16:12
  • ព័ត៌មាន

ផ្ទះបាយបែបទំនើបទាន់សម័យសម្រាប់ការរស់នៅបែបជីវភាពស៊ីវីល័យ និងផាសុខភាព

  • 2020-10-20 08:16:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅពេលយើងរីកចម្រើនបន្តិចម្តងៗតាមរយៈការផ្លាស់ប្ដូរគេហដ្ឋាន និងការរចនាផ្នែកខាងក្នុង រឿងមួយដែលនៅតែជាការពិត គឺ ផ្ទះបាយតែងតែជាផ្នែកមួយដ៏សំខាន់របស់ផ្ទះ។ បន្ទាត់រលោងល្អ ពណ៌ស្រាលៗ និងការរចនាស្រស់ស្អាត គឺជាគន្លឹះសំខាន់ៗមួយចំនួនសម្រាប់ផ្ទះបាយទំនើប។ ប៉ុន្តែតើផ្ទះបាយបែបទំនើបមានសារៈសំខាន់ប៉ុណ្ណាសម្រាប់កន្លែងរស់នៅរបស់អ្នក?

ហេតុអ្វីលោកអ្នកគួរតែមានផ្ទះបាយបែបទំនើបមួយ?

មានពាក្យគន្លឹះមួយដែលសង្ខេបអំពីផ្ទះបាយបែបទំនើប៖ ភាពតិចតួចបំផុត។ និយាយបែបងាយៗ គឺថា ការរចនាទំនើបជំរុញឱ្យយើងធ្វើអ្វីគ្រប់យ៉ាងបែបសាមញ្ញៗ ដោយគ្មានភាពរញ៉េរញ៉ៃច្រើននោះទេ។ តើមានអាហារសម្រន់នៅគររញ៉េរញ៉ៃពេញតុលោកអ្នកមែនទេ? តើមានកញ្ចប់នំស៊ើររៀលលាក់ទុកក្នុងទូរបស់លោកអ្នកមែនដែរឬទេ? វាដល់ពេលលោកអ្នកត្រូវសម្អាតរបស់ទាំងអស់នោះចេញហើយ ពីព្រោះផ្ទះបាយបែបទំនើបផ្ដល់ជូនទាំងភាពសាមញ្ញ និងរបៀបរៀបរយផងដែរ។

ការរចនាផ្ទះបាយបែបទំនើបក៏ជួយលើកកម្ពស់របៀបរស់នៅ ដែលមានផាសុកភាពល្អផងដែរ។ ការរចនាផ្ទះបាយបែបទំនើបធ្វើឱ្យយើងអាចរួមចំណែកក្នុងការថែរក្សាបរិស្ថាន។ ជាធម្មតា នៅក្នុងផ្ទះរបស់អ្នកផ្ទះបាយ គឺជាប្រភពនៃសំឡេងរំខាន និងការមានក្លិនមិនល្អ មិនថាវាចេញពីផ្សែងចង្ក្រាន ឬក៏ឡាបូលាងចាននោះទេ ប៉ុន្តែប្រសិនបើយើងប្រកាន់យកភាពសាមញ្ញគឺលោកអ្នកគ្រាន់តែតំឡើងគ្រឿងបរិក្ខារដែលចាំបាច់នៅក្នុងផ្ទះបាយរបស់អ្នកទៅ គឺរួចជាស្រេចទៅហើយ។ លោកអ្នកអាចមានជំរើសជាច្រើនក្នុងការរើសប្រដាប់ប្រដាផ្ទះបាយដែលលើកកម្ពស់កន្លែងចំអិនអាហារប្រកបដោយអនាម័យ សុវត្ថិភាព និងរបៀបរៀបរយ រាប់បញ្ចូលតាំងពីបំពង់ស្រូបផ្សែងចង្ក្រានដែលនឹងច្រោះខ្យល់ ក៏ដូចជាចង្ក្រានដែលមានសុវត្ថិភាពក្នុងការប្រើប្រាស់ ដោយសារតែមានទ្រនាប់កញ្ចក់ដែលធន់ទៅនឹងកម្តៅ។

លើសពីនេះទៅទៀត ការរចនាម៉ូដបែបទំនើបតែងតែមានភ្ជាប់ជាមួយទីកន្លែងបើកចំហធំទូលាយ ដូច្នេះសមាជិកគ្រួសារអាចចំណាយពេលបានច្រើននៅក្នុងការធ្វើសកម្មភាពផ្សេងៗនៅក្នុងផ្ទះបាយជាមួយគ្នា មិនថាជាការចំអិនម្ហូបអាហារ ជាការឆុងភេសជ្ជៈឈ្ងុយឆ្ងាញ់ ឬគ្រាន់ជាការទៅរកអាហារសម្រន់ញ៉ាំលេងក៏ដោយ។

តាមរយៈការរចនាផ្ទះបាយបែបទំនើប លោកអ្នកក៏អាចបង្ហាញពីបុគ្គលិកលក្ខណៈរបស់អ្នកតាមរយៈផ្ទះបាយរបស់លោកអ្នកផងដែរ។ លោកអ្នកតែងតែមានគំនិតច្នៃប្រឌិតគ្រាន់ បើនៅពេលនិយាយអំពីពណ៌ ឬសម្ភារៈផ្សេងទៀត ដូចជាឈើ និងដែក។

គ្រឿងបរិក្ខារផ្ទះបាយដែលផលិតឡើងមានភ្ជាប់នៅខាងក្នុងចង្ក្រានជាស្រាប់

ក្រៅតែពីពណ៌ និងការរចនា ដើម្បីទទួលបានអារម្មណ៍ភាពសាមញ្ញ និងភាពថ្លៃថ្នូរចំពោះផ្ទះបាយរបស់អ្នកការរចនាបែបទំនើបភាគច្រើនប្រើប្រាស់គ្រឿងបរិក្ខារដែលផលិតឡើងមានភ្ជាប់នៅខាងក្នុងជាស្រាប់ ដែលមានដូចជា ចង្ក្រានហ្គាស៍ បំពង់ផ្សែង ចង្ក្រានដុតនំ (ovens) ម៉ាស៊ីនលាងចាន និង គ្រឿងបរិក្ខារផ្សេងៗទៀត ដើម្បីនាំមកនូវអារម្មណ៍ដែលស្រស់ថ្លា មានផាសុកភាពនិងសហសម័យ។ ពួកវាជាធាតុសំខាន់ ដែលបម្លែងផ្ទះបាយធម្មតាទៅជាផ្ទះបាយដែលមានមុខងារឆ្លាតវ័យយ៉ាងពិតប្រាកដ។ លោកអ្នកគួរតែពិចារណាអំពីការដំឡើងគ្រឿងបរិក្ខារដែលផលិតឡើងមានភ្ជាប់នៅខាងក្នុងជាស្រាប់ដែលមានស្រាប់ ដូចជាចង្ក្រានហ្គាស៍ដែលបានបង្កើនមុខងារ និងអត្ថប្រយោជន៍ច្រើនជាងអ្វី ដែលលោកអ្នកធ្លាប់ប្រើរួចមកហើយ។

1. មើលទៅថ្លៃថ្នូរ និងល្អប្រណិត

ការបំពាក់កញ្ចក់ដែលទៅធន់នឹងកម្តៅទៅនឹងធ្នើរចង្ក្រាន ធ្វើឱ្យផ្ទៃវាមើលទៅឆើតឆាយ និងប្រណិត។ ផ្នែកដ៏គួរឱ្យរំភើបមួយនៃការរចនាផ្ទះបាយទំនើប គឺការស្វែងយល់ពីប្រភេទនៃប្រដាប់ប្រដាប្រើប្រាស់ដែលស្របតាមការរចនាដ៏ស្អាត និងមានរបៀប ដែលអ្នកកំពុងតែបង្កើតឡើង។ ជាមួយនឹងផលិតផលចង្ក្រានហ្គាស៍ម៉ាក Gas Hob BH 1725 របស់ក្រុមហ៊ុន MODENA នោះវានឹងអាចបំពេញទៅតម្រូវការក្នុងផ្ទះបាយរបស់អ្នកហើយទន្ទឹមជាមួយនឹងគ្នានេះផងដែរវាក៏ជួយធ្វើឱ្យមានសោភ័ណភាពផ្ទះបាយបែបទំនើបប្រណិតរបស់អ្នក។

2. វាមានសុវត្ថិភាពជាងក្នុងការប្រើប្រាស់ ក្រៅពីការរចនា កញ្ចក់ប្រភេទនេះអាចទប់ទល់នឹងទម្ងន់ធ្ងន់ ហើយនិងធន់ទៅនឹងកម្តៅ ដូច្នេះលោកអ្នកមិនចាំបាច់ព្រួយបារម្ភទេ ប្រសិនបើកូនៗរបស់អ្នកនៅជុំវិញ ឬនៅជិតនៅពេល ដែលលោកអ្នកកំពុងចម្អិនម្ហូបអាហារនោះ។ បន្ថែមលើសពីនេះទៀត វាក៏បានបំពាក់នូវបច្ចេកវិទ្យាសុវត្ថិភាពហ្គាស៍ដែលឧបករណ៍ចាប់សញ្ញាកម្តៅអាចបិទចរន្តហ្គាស៍ភ្លាមៗនៅពេលដែលពន្លត់អណ្តាតភ្លើង។ "ចង្ក្រានភ្ជាប់មកជាមួយនឹងការធានាពេញមួយជីវិតទៅលើតែកញ្ចក់ការពារធន់កម្តៅរបស់វា។"

3. ការចម្អិនម្ហូបប្រកបដោយប្រសិទ្ធភាព ស្មើនឹងការធ្វើឱ្យសតិអារម្មណ៍ រូបរាងកាយ និងព្រលឹងមួយដែលសប្បាយរីករាយផងដែរ ចង្ក្រានហ្គាស៍ម៉ាក Gas Hob BH 1725 បញ្ចេញកំដៅបានយ៉ាងល្អបំផុតលើកន្លែងចម្អិនម្ហូបអាហារទាំងមូលជាមួយនឹងក្រវាត់បញ្ឆេះ 3 ជុំ ដោយនាំមកជូននូវអាហារដែលចម្អិននៅផ្ទះដ៏ល្អបំផុតសម្រាប់ក្រុមគ្រួសាររស់អ្នកបរិភោគ។ ដោយសារតែយើងទាំងអស់គ្នាដឹងហើយថាការចម្អិនម្ហូបអាហារយ៉ាងល្អឥតខ្ចោះគឺស្មើនឹងធ្វើឱ្យក្រពះនឹងសប្បាយរីករាយ ហើយបើក្រពះសប្បាយរីករាយគឺស្មើនឹងពេលវេលារបស់ក្រុមគ្រួសារដែលមានភាពសប្បាយរីករាយ និងមានគុណភាព។

សូមបន្តរង់ចាំមើលផលិតផលជាច្រើនទៀតពីក្រុមហ៊ុន MODENA។ ដើម្បីស្វែងយល់បន្ថែមអំពីចង្ក្រានហ្គាស៍ និងស្វែងរកផលិតផលរបស់ក្រុមហ៊ុន MODENA លោកអ្នកអាចចូលទៅមើលគេហទំព័ររបស់ពួកយើងខ្ញុំបាន www.modena.com ឬទំព័រហ្វេសប៊ុក https://www.facebook.com/modenacambodiaofficialpage/។ ផលិតផលនេះលោកអ្នកក៏អាចរកបាននៅហាង KFOUR នៅបាក់ទូក ខេត្តបាត់ដំបង និងខេត្តសៀមរាបផងដែរ។

អំពីក្រុមហ៊ុន MODENA

ប្រវត្តិរបស់សាច់រឿងរបស់ក្រុមហ៊ុន MODENA បានចាប់ផ្តើមនៅទសវត្សឆ្នាំ 1960 ដែលជាក្រុមហ៊ុនផលិតគ្រឿងបរិក្ខារធ្វើម្ហូបដំបូងគេបង្អស់មួយនៅភាគខាងជើងប្រទេស​អ៊ីតាលី។ ជាមួយនឹងឧស្សាហូបនីយកម្មឆ្ពោះទៅទិសខាងកើត ផលិតកម្មបានផ្លាស់ប្ដូរទៅទ្វីបអាស៊ី ដើម្បីទាញយកខ្សែសង្វាក់ផ្គត់ផ្គង់ និងទីផ្សារដែលកំពុងកើនឡើងនៅក្នុងតំបន់។ នៅឆ្នាំ 1981ម៉ាកយីហោរួមមួយឈ្មោះ MODENA ត្រូវបានអនុម័តបង្កើតឡើង ដោយផ្តល់ជូននូវគ្រឿងបរិក្ខារប្រើប្រាស់នៅក្នុងផ្ទះ និងគ្រឿងបរិក្ខារជំនាញជាច្រើន។ ដោយមានការគាំទ្រពីសំណាក់ស្ទូឌីយូឌីហ្សាញបែបច្នៃប្រឌិតមួយនៅក្នុងប្រទេស អ៊ីតាលី និងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍនៅទូទាំងទ្វីបអាស៊ី ឥឡូវ ផលិតផល MODENA បានផលិតនៅក្នុងប្រទេស អ៊ីតាលី ទួរគី ចិន ឥណ្ឌា និងឥណ្ឌូណេស៊ីក្រោមការបញ្ជាក់វិញ្ញាបនបត្រផលិតផលអន្តរជាតិ និងប្រព័ន្ធគ្រប់គ្រងគុណភាព។

ដោយរួមបញ្ចូលការរចនាម៉ូដបែបអឺរ៉ុបដែលទំនើប និងបច្ចេកវិទ្យា IoT ចុងក្រោយបំផុតធ្វើឱ្យក្រុមហ៊ុន MODENA ខិតខំរាល់ថ្ងៃ ដើម្បីច្នៃប្រឌិតផលិតផល ដែលនាំមកនូវអន្តរកម្មឆ្លាតវៃដល់អ្នកប្រើប្រាស់ដែលមានភាពវាងវៃផងដែរ៕

មតិយោបល់